Home
Home
Home
ព័ត៌មានអន្តរជាតិ
កាន់តែយ៉ាប់យឺនទៅហើយ អាមេរិច និង អុីរ៉ាក់!មុីស៊ីល ៣គ្រាប់បានធ្លាក់ក្នុងបរិវេណស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងបាកដាដ ធ្វើឲ្យមនុស្សមួយចំនួនរងរបួស
កាន់តែយ៉ាប់យឺនទៅហើយ អាមេរិច និង អុីរ៉ាក់!មុីស៊ីល ៣គ្រាប់បានធ្លាក់ក្នុងបរិវេណស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងបាកដាដ ធ្វើឲ្យមនុស្សមួយចំនួនរងរបួស
January 28, 2020
(វ៉ាស៊ីនតោន)៖ សារព័ត៌មានស្តីពីសព្វាវុធ Inside Defense ដែលមានមូលដ្ឋាននៅអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបញ្ឈប់រាល់ការផ្តល់សព្វាវុធទៅកាន់ប្រទេសអ៉ីរ៉ាក់ ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ កំពុងតែបន្តមានភាពតានតឹងជាមួយគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ យោងតាមសេចក្តីរាយការណ៍នាដើមសប្តាហ៍នេះរបស់សារព័ត៌មាន Inside Defense ដែលផ្អែកលើប្រភពអ្នកនាំពាក្យកងទ័ពអាកាសរបស់អាមេរិក លោក ប្រ៊ីយ៉ាន ប្រេស្កិនស៍ (Brian Brackens) ការផ្អាកនោះរួមមានទាំងការផ្តល់ក្រុមយន្តហោះចម្បាំង F-16 ថ្មីផងដែរ ហើយក្រសួងការពារជាតិអាមេរិក នឹងសម្រេចបន្តការផ្តល់សព្វាវុធ នៅពេលដែលបរិយាកាសនៅក្នុងប្រទេសអ៉ីរ៉ាក់ មើលទៅមានសុវត្ថិភាពគ្រប់គ្រាន់ឡើងវិញ ។ គួរជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅ មីស៊ីល ០៣គ្រាប់បានធ្លាក់ក្នុងបរិវេណស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងបាកដាដ ហើយមីស៊ីលមួយគ្រាប់ត្រូវបានគេអះអាងថា បានត្រូវចំអាហារដ្ឋានរបស់ស្ថានទូត ដែលជាហេតុធ្វើឲ្យមនុស្សមួយចំនួនរងរបួស។ រីឯនាពេលកន្លងទៅ ក្នុងខែនេះ សភាអ៉ីរ៉ាក់បានបោះឆ្នោតឲ្យបណ្តេញកងទ័ពបរទេសទាំងអស់ ចេញពីប្រទេសអ៉ីរ៉ាក់ ដែលវាគឺជាការឆ្លើយតបចំពោះប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសមួយរបស់ទីក្រុងវ៉ាស៊ីនតោននៅទីក្រុងបាកដាដ ដែលបានផ្តាច់ជីវិតមេកងជីវពលអ៉ីរ៉ាក់ លោក អាប៊ូ ម៉ាហ៍ឌី មូហាន់ឌីស (Abu Mahdi Muhandis) និងមេកងកម្លាំងពិសេសេរបស់អ៉ីរ៉ង់ លោក កាស្សិម សូឡៃមេនី (Qassem Soleimani) ខណៈបុគ្គលទាំងពីរនេះត្រូវអាមេរិកជឿថា មានជាប់ពាក់ព័ន្ធជាមួយការចូល អុកឡុកស្ថានទូតអាមេរិកនៅអ៉ីរ៉ាក់។ ចំណែក ទីក្រុងវ៉ាស៊ីនតោនបានព្រមានដាក់ទណ្ឌកម្ម ប្រសិនបើអ៉ីរ៉ាក់ហ៊ានបង្ខំឲ្យកងទ័ពអាមេរិកចេញពីប្រទេស៕ប្រភព Freshnews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments