Home
Home
Home
អំពើហឹង្សា
នារីខារ៉ាអូខេម្នាក់ត្រូវសង្សារចាស់ចោលម្សៀត វាយនឹងដំបងឬស្សី រួចកញ្ឆក់យកខ្សែក.រត់គេចខ្លួនបាត់
នារីខារ៉ាអូខេម្នាក់ត្រូវសង្សារចាស់ចោលម្សៀត វាយនឹងដំបងឬស្សី រួចកញ្ឆក់យកខ្សែក.រត់គេចខ្លួនបាត់
January 31, 2020
ខេត្តកណ្តាល ៖ នារីវ័យក្មេងបម្រើការនៅក្នុងហាងខារ៉ាអូខេម្នាក់ ត្រូវសង្សារហេងស៊យ ទើបតែបែកបាក់គ្នា៣ខែ បានយកព្រនង់ឫស្សីវាយសំពង បណ្តាលឲ្យនាងរបួសយ៉ាងដំណំ រួចជនសង្ស័យបានកញ្ឆក់ខ្សែ.កនារីរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។ ករណីហិង្សានេះ បានកើតឡើង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលរបស់ឈ្មោះអ៊ួរ ទួន ភេទប្រុស ស្ថិតនៅក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។ នារីរងគ្រោះឈ្មោះពូក លីណា អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ព្រែកលោក ឃុំព្រែកស្ដី ស្រុកកោះធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ ឃុំកើតហេតុ មុខរបរ នារីបម្រើការងារ ខារ៉ាអូខេ(KTV) បានបាត់បង់ខ្សែ.កផ្លាកទីន១ខ្សែ តម្លៃ៧៨០ ០០០រៀល និងខូចខាតទូរស័ព្ទ១គ្រឿងម៉ាក OPPO។ ចំណែក ជនសង្ស័យ ឈ្មោះសេះ ភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនរងគ្រោះ និងជនសង្ស័យស្រឡាញ់ជាសង្សាររយៈពេលជាង២ឆ្នាំហើយ តែការរស់នៅមិនសូវជាចុះសម្រុងនឹងគ្នា ដោយមានការទាស់ទែង និងប្រើអំពើហិង្សាទៅជនរងគ្រោះជាញឹកញាប់។ ក្រោយមកជនសង្ស័យបានបែកគ្នាជាមួយជនរងគ្រោះរយៈពេលជាង០៣ខែ ដោយជនសង្ស័យទៅរស់នៅជាមួយម្ដាយបង្កើតឈ្មោះម៉ៅ សំអាត នៅភូមិ ឃុំកើតហេតុ។ ប្រភពបន្តថា លុះមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០ ជនសង្ស័យបានដើរពីផ្ទះម្ដាយរបស់ខ្លួនសំដៅទៅបន្ទប់ជួលរបស់ជនរងគ្រោះ ហើយបានប្រើអំពើហិង្សាវាយតប់ ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសលើខ្លួនប្រាណ រួចទាញផ្តាច់យកខ្សែ.កនឹងចាប់យកទូរស័ព្ទរបស់ជនរងគ្រោះបោកចោលភ្លាមនោះ ជនសង្ស័យបានស្ទុះយកដំបងឫស្សីវាយជនរងគ្រោះបន្ថែម តែជនរងគ្រោះលើកដៃរង បណ្តាលឲ្យត្រូវដៃ និងខ្លួន ពេលនោះម្ចាស់បន្ទប់មក ជនសង្ស័យក៏រត់គេចខ្លួនតែម្ដង ។ ក្រោយកើតហេតុ នារីរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ អត្ថបទ៖ KBN
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments