Home
Home
Home
ព័ត៌មានអន្តរជាតិ
គិលានុបដ្ឋាយិកាមា្នក់ បានកោរសក់សក់វែងរបស់នាងចោល ដើម្បីពន្លឿនការងារនាងប្រយុទ្ធប្រឆាំងនឹងជំងឺថ្មី កូរ៉ូណា ដែលមានអ្នកជំងឺជាច្រើនកំពុងរង់ចាំសង្រ្គោះ
គិលានុបដ្ឋាយិកាមា្នក់ បានកោរសក់សក់វែងរបស់នាងចោល ដើម្បីពន្លឿនការងារនាងប្រយុទ្ធប្រឆាំងនឹងជំងឺថ្មី កូរ៉ូណា ដែលមានអ្នកជំងឺជាច្រើនកំពុងរង់ចាំសង្រ្គោះ
January 28, 2020
អ្នកស្រី Shan Xia ជាគិលានុបដ្ឋាយិកាអាយុ ៣០ ឆ្នាំនៅមន្ទីរពេទ្យ Renmin នៃសាកលវិទ្យាល័យ Wuhan បានកោរសក់វែងរបស់នាងកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដើម្បីជួយបង្កើនល្បឿនការងាររបស់នាងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគថ្មីនេះ។ អ្នកស្រី Shanដែលជាម្ដាយម្នាក់និងមានកូនពីរនាក់ក្នុងបន្ទុកបាននិយាយថា អ្នកនាងបានកាត់សក់ ដើម្បីចៀសវាងការឆ្លង និងចំណេញពេលវេលានៅពេលនាងពាក់និងដោះឈុតការពារចេញពីខ្លួន។ ជាមួយគ្នានេះដែរនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ គណៈកម្មការសុខភាពជាតិបាននិយាយថា ខ្លួនបានរៀបចំក្រុមបុគ្គលិកពេទ្យចំនួន ៩៥៩ នាក់មកពី ៧ ខេត្តនិងក្រុងដើម្បីឆ្ពោះទៅកាន់ទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុសឆ្លងវីរុស corona នៅហ៊ូប៉ី ដើម្បីការពារនិងផ្ទុកការឆ្លង។ ក្រុមទាំងនេះមកពីខេត្តហេណាន ខេត្តជីលីន ខេត្តលាវនីងនិងខេត្តសានស៊ី រួមទាំងក្រុងធានជីង និងចុងឈីង។ យោងតាមគណៈកម្មការបានឱ្យដឹងថា ក្រុមគ្រូពេទ្យជាច្រើនកំពុងត្រៀមទៅទីក្រុង Wuhan ។ ហើយក៏បានបញ្ជូនក្រុមដឹកនាំចំនួន ៧ ក្រុមទៅទីក្រុងប៉េកាំង ហ៊ូប៉ី សៀងហៃ ហេណាន ហួណាន ក្វាងទុង និងស៊ីឈួន ដើម្បីត្រួតពិនិត្យប្រតិបត្តិការប្រព័ន្ធរដ្ឋបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។ គណៈកម្មការបាននិយាយថា ក្រុមដឹកនាំនឹងផ្ដោតការយកចិត្តទុកដាក់លើការងារត្រួតពិនិត្យ ការរាលដាល ការព្យាបាលវេជ្ជសាស្ត្រ ការការពារ និងការរាតត្បាតដោយសហគមន៍និងស្ថាប័នវេជ្ជសាស្ត្រមូលដ្ឋាន។ លោក Ma Xiaowei រដ្ឋមន្ត្រីគណៈកម្មការសុខភាពជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមគ្រូពេទ្យចំនួន ១២ ក្រុមដែលមានបុគ្គលិកពេទ្យជាង ១.៦០០ នាក់ នឹងត្រូវបញ្ជូនទៅតំបន់ដែលរងគ្រោះ ដោយសារការឆ្លងវីរុសនេះនៅខេត្ត Hubei ហើយអាជ្ញាធរក៏កំពុងសម្របសម្រួលការផ្គត់ផ្គង់ដែលត្រូវការជាចាំបាច់ ដើម្បីគ្រប់គ្រងការផ្ទុះឡើង ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments