Home
Home
Home
ព័ត៌មានជាតិ
ប្រជាការពាភូមិដែលវាយតាពិការជេីង រហូតបែកក្បាល និងបាក់ដៃទាំងសងខាង ត្រូវសមត្ថកិច្ចចាប់ខ្លួនហេីយ
ប្រជាការពាភូមិដែលវាយតាពិការជេីង រហូតបែកក្បាល និងបាក់ដៃទាំងសងខាង ត្រូវសមត្ថកិច្ចចាប់ខ្លួនហេីយ
January 31, 2020
បាត់ដំបង៖ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ បន្ទាប់ពីបានទទួលព័ត៌មានក្នុងបណ្តាញសង្គមហ្វេសបុកអំពីករណីអំពើហិង្សាលើជនពិការ នៅភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រកឃើញថាសាច់ញាតិជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឬស្សីនោះទេ ។ ប៉ុន្តែទោះជាយ៉ាងណាក្កីកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ព្រឿន ហៅខ្នួច ភេទប្រុស អាយុ60ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ជាប្រជាការពារឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទៅតាមនិតិវិធី រកយុត្តិធម៌ជូនជនរងគ្រោះ ហើយលោកឧត្តមសេនីយ៍ស្នងការរង បានសំណូមពរដល់មហាជនទាំងអស់ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមព័ត៌មានទាំងអស់មេត្តាជួយផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឬអធិការដ្ឋាននគរបាលក្រុង និងគ្រប់ស្រុក ដែលនៅជិតលោកអ្នកបំផុត ព្រមទាំងអរគុណដល់ពលរដ្ឋទាំងអស់ដែលបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងផងដែរ ។ ប្រភព៖ Pheng Vannak News
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments