Home
Home
Home
ព័ត៌មានជាតិ
សពមួយគ្រួសារ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់អគារ៦ជាន់នោះ បានដឹកមកដល់គេហដ្ឋានហើយ ហើយសំលេងទ្រហោយំក៏លាន់លឺឡើង គួរអោយអាសូរណាស់!
សពមួយគ្រួសារ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់អគារ៦ជាន់នោះ បានដឹកមកដល់គេហដ្ឋានហើយ ហើយសំលេងទ្រហោយំក៏លាន់លឺឡើង គួរអោយអាសូរណាស់!
January 06, 2020
រតនគិរី ៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគីរី បានអញ្ជើញចូលរួមរៀបចំរោងបុណ្យសព និងមេន ដើម្បីទទួលសពប្រជាពលរដ្ឋខេត្តរតនគិរី ចំនួន៣នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍បាក់រលំអគារ៦ជាន់នៅខេត្តកែប ហើយសពទាំង៣នាក់ត្រូវបានដឹកបញ្ជូនមកតាមរថយន្តយោធាមកខេត្តរតនគិរីដើម្បីធ្វើបុណ្យតាមប្រពៃណី។ តាមប្រភពប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានឲ្យដឹងថា ឃើញរថយន្តដឹកសពមក ដល់ជាងពាក់កណ្តាលផ្លូវ ហើយបានរេចង្កូតធ្លាក់ផ្លូវនៅត្រង់ចំណុចភ្នំមម៉ី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ប៉ុន្តែរថយន្តដឹកសពខាងលើនោះមិនបានក្រឡាប់ទេ។ លោក ទន់ ពៅ ចៅសង្កាត់កាចាញ កាលពីព្រឹកថ្ងៃទី៦មករានេះ បានឲ្យកម្ពុជាថ្មីដឹងថា រថយន្តដឹកសពមកដល់លំនៅឋាននៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៦មករានេះ។ លោកថា សាច់ញាតិរបស់សព មានឪពុកម្ដាយ និងបងប្អូនចាំទទួលធ្វើបុណ្យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ដោយឡែក ពាក់ព័ន្ធថវិការបស់សប្បុរសជនតាមរយៈរាជរដ្ឋាភិបាល និងប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា ជួយឧបត្ថម្ភសពក្នុងម្នាក់ៗចំនួន៥ម៉ឺនដុល្លារ និងឧបត្ថម្ភបន្ថែមចំនួន១០លានរៀល ដើម្បីធ្វើបុណ្យសពនោះ លោកចៅសង្កាត់អត់ដឹងទេ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្លាប់៣នាក់ ក្នុងឧបទ្ទវហេតុរលំអគារ៦ខាងលើត្រូវជាបងប្អូន និងកូន មកពីភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលមានរាយនាមដូចខាងក្រោម ៖ ១.លោកស្រី មឿង ចាន់ជីពណ៌ ជនជាតិខ្មែរ កើតខែមេសា ឆ្នាំ១៩៩៤ មុខរបរជាកម្មករសំណង់ (ជាបងស្រី មានគភ៌៣ខែ)។ ២.ឈ្មោះ មឿង សិលា ជនជាតិខ្មែរ កើតខែសីហា ឆ្នាំ២០០៣ មុខរបរជាកម្មករសំណង់ (ជាប្អូនប្រុស) ៣.កុមារា រ៉េត ឧត្តម ជនជាតិខ្មែរ កើត ខែមេសា ឆ្នាំ២០១៩ (ជាកូន)។ បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំនេះ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានចាត់តំណាងទៅជួយរៀបចំពិធីបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋាន នៃសព៕ Credit: fastnewscambodia
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments