Home
Home
Home
គ្រោះថ្នាក់ចរាចរណ៍
បុគ្គលិកធនាគារមួយ បានជួលឡានទៅដណ្តឹងកូនគេ មិនទាន់បានដល់ផ្ទះខាងស្រីផង ក៏ជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត
បុគ្គលិកធនាគារមួយ បានជួលឡានទៅដណ្តឹងកូនគេ មិនទាន់បានដល់ផ្ទះខាងស្រីផង ក៏ជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត
January 27, 2020
ខេត្តកំពង់ស្ពឺ៖ បុរសជាបុគ្គលិកធនាគារឯកជនម្នាក់ បានជួលរថយន្ត១គ្រឿង ជិះទាំងគ្រួសារទៅដណ្តឹងប្រពន្ធនៅខេត្តតាកែវ តែអកុសល ជួលប៉ះចំរថយន្តទើបទិញ តៃកុងស្ទើរភ្លើង។ លុះពេលបើកដល់ពាក់កណ្តាលផ្លូវបានបុករះម៉ូតូ៣គ្រឿង ហើយព្យាយាមបើករថយន្ត ក៏ជ្រុលទៅបុកគូទរថយន្តហាយឡែនដឺរ ហើយរេចង្កូតធ្លាក់ផ្លូវទៅបុករបងសាលារៀនយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាសាមីខ្លួនកូនកំលោះ ស្លាប់យ៉ាងអាណោចអាធ័ម និងអ្នកផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពី១០ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២-២៣ នៅមុខសាលាបឋមសិក្សាស្រង់ ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ។ ជនរងគ្រោះជាសាមីខ្លួនកូនកំលោះនេះ ជាបុគ្គលិកធនាគារឯកជនមួយ មានអាយុជាង២០ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ត១គ្រឿង ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2B-2331 ជិះគ្នា៩នាក់ ធ្វើដំណើរពីជើងទៅត្បូង បំណងទៅខេត្តតាកែវ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បានបុករះជាមួយម៉ូតូចំនួន៣គ្រឿង។ នៅពេលនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ ក៏ទៅបុកគូទរថយន្ត១គ្រឿងទៀត ម៉ាកហាយឡែនដឺរ ធ្វើដំណើរស្របទិសគ្នា ធ្វើឲ្យរថយន្តបង្ក បែកកង់រេចង្កូត ធ្លាក់ផ្លូវទៅខាងឆ្វេងដៃ ទៅបុកជាមួយរបងសាលារៀន បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាត រីឯបុរសម្នាក់ ដែលមានបំណងទៅស្តីដណ្តឹងកូនក្រមុំគេនោះ បានស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។ ចំណែកសាច់ញាតិ ដែលរួមដំណើរនោះ រងរបួសធ្ងន់-ស្រាល។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្ក បានបើកទ្វាររត់គេចខ្លួនបាត់អស់ បន្សល់ទុកតែរថយន្ត និងជនរងគ្រោះនៅកន្លែងកើតហេតុ។ សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក ទើបតែទិញរថយន្ត ហើយកូនរបស់គាត់ ដែលស្លាប់នេះ បានជួលរថយន្តខាងលើ ឱ្យដឹកទៅស្តីដណ្តឹងកូនគេ នៅខេត្តតាកែវ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះកំណាចបែបនេះតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្គ្រោះជីវិត។ បន្ទាប់មកទើបធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យដោយក្តីសោកអាល័យជាពន់ពេក៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments