របៀបធ្វើ មីរុំសាច់ជ្រូកបំពង

#គ្រឿងផ្សំ - ពងមាន់ 1 - សាច់ជ្រូក ចិញ្ច្រាំអោយម៉ត់ - សសៃមី ត្រាំទឹកឲ្យរីក - គល់ជីវ៉ាន់ស៊ុយ ខ្ទឹមស ម្រេច បុកឲ្យម៉ត់ - អំបិល ស្ករស ប៊ីចេង ម្សៅស៊ុបខ្នរ - ប្រេងឆា #របៀបធ្វើ - យកគ្រឿងផ្សំ និង សាច់ទាំងអស់មកលាយបញ្ចូលគ្នាអោយសព្វចូលជាតិ ។ - រួចហើយយកសាច់ជ្រូក លុញអោយចេញរាងមូលៗ រួចយកមីរុំខ្ចប់ ឲ្យជិតសាច់ជ្រូក ហើយយកទៅបំពងខ្លាញ់អោយស្រួយ ។ - ពេលបំពងហើយ ស្រង់ចេញពីខ្ទះ រួចរៀបដាក់ចាន ហូបជាមួយទឹកត្រីបុក ឬទឹកម្ទេសតាមចំណូលចិត្ត រួចជាការស្រេច ។

Post a Comment

0 Comments