Home
Home
Home
ព័ត៌មានជាតិ
ចៅក្រមសម្រេចមិនឃុំខ្លួនម្ចាស់សំណង់អគារបាក់រលំសម្លាប់មនុស្ស៣៦នាក់នៅខេត្តកែប តែហាមចេញក្រៅប្រទេស
ចៅក្រមសម្រេចមិនឃុំខ្លួនម្ចាស់សំណង់អគារបាក់រលំសម្លាប់មនុស្ស៣៦នាក់នៅខេត្តកែប តែហាមចេញក្រៅប្រទេស
January 07, 2020
(កំពត)៖ លោក ឡុង កេសភិរម្យ ប្រធានសាលាដំបូងខេត្តកំពត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះថា ម្ចាស់អគារកម្ពស់៦ជាន់ដែលបាក់រលំនៅខេត្តកែប ២នាក់ប្ដីប្រពន្ធ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ពោលមិនអនុញ្ញាតឲ្យចេញទៅក្រៅប្រទេសឡើយ។ ប្រធានសាលាដំបូងខេត្តកំពត បានបញ្ជាក់ទៀតថា ម្ចាស់អគារ២នាក់ប្ដីប្រពន្ធនេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះកាលពីល្ងាច ថ្ងៃទី០៦ ខែមករាម្សិលមិញ ហើយការដែលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះនេះ គឺដើម្បីទៅរកប្រាក់ដើម្បីសងជាសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះ ដែលបានរងគ្រោះស្លាប់ និងរបួស ក្នុងហេតុការណ៍បាក់រលំអគារ។ សូមជម្រាបថា តុល្យការជនរងគ្រោះ ដែលក្រុមការងារបានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។ ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០៕ Credit: FreshNews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments