Home
Home
Home
ព័ត៌មានជាតិ
អគារទើបសាងសងបានជាង២ឆ្នាំសោះ ថាចាស់ទ្រុឌទ្រោមខ្លាំង ហើយធ្វើលិខិតអញ្ជើញលោកតូចលោកធំពិសារបាយសាមគ្គីដើម្បីកើបលុយ
អគារទើបសាងសងបានជាង២ឆ្នាំសោះ ថាចាស់ទ្រុឌទ្រោមខ្លាំង ហើយធ្វើលិខិតអញ្ជើញលោកតូចលោកធំពិសារបាយសាមគ្គីដើម្បីកើបលុយ
January 31, 2020
ខេត្តកំពង់ឆ្នាំង ៖ មហាជនជាពិសេសក្រុមឈ្មួញអ្នករកសុីធំៗនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចឈ្មួញមួយចំនួនរកសុីដឹកទំនិញឆ្លងកាត់ខេត្តនេះសុទ្ធតែគេចមិនរួចពីការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនោះឡើយ ដែលលោកបានរៀបចំពិសារបាយសាមគ្គីមួយឈុតនៅក្នុហស្នងការដ្ឋានរបស់លោកដើម្បីប្រមូលគាងគរ រកលុយដែលលោកអះអាងថាដើម្បីយកលុយទៅកសាងអគារសាលប្រជុំសព្វថ្ងៃតូចចង្អៀតនិងចាស់ទ្រុឌទ្រោមខ្លាំង តែបើតាមអ្នកដឹងថាអាគារនេះទើបសាងសង់បានរយៈពេល២ឆ្នាំប៉ុណ្ណោះទេហេតុអីចាស់ទ្រុឌទ្រោមទៅវិញ ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចាត់ទុកថា ជារឿងចម្លែកមិនធ្លាប់មានពីមុនមកឡើយ ខណៈលោកស្នងការខេត្តកំពង់ឆ្នាំងប្រកាសចែកលិខិតអញ្ជើញបែបនេះនោះ ។ លិខិតអញ្ជើញមានខ្លឹមសារថា៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមគោរពអញ្ជើញឯកឧត្តម អ្នកឧកញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ចូលរួមក្នុងកម្មវិធីពិសាបាយសាគ្គី ដើម្បីកៀងគរថវិកាសម្រាប់ជួសជុល និងពង្រីកអគារសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ត បច្ចុប្បន្នមានសភាពទ្រុឌទ្រោម និងតូចចង្អៀត ពិបាករៀបចំនៅពេលមានកម្មវិធីប្រជុំម្តងៗ និងពេលបើកវគ្គបណ្តុះបណ្តាលជំនាញដល់កងកម្លាំង ព្រមទាំងដើម្បីទុកជាកេរ្តិ៍ដំណែល ដល់នគរបាលជាតិជំនាន់ក្រោយ។ កម្មវិធីនេះប្រព្រឹតទៅនៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទីល្ងាច នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ក្រោយពីបានឃើញលិខិតអញ្ជើញរបស់លោកស្នងការ ដែលកូនចៅរបស់លោកយកទៅចែកព្រោងព្រាតដល់ក្រុមអាជីវករ និងឈ្មួញរកស៊ីធំៗនោះ ធ្វើឲ្យមជ្ឈដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានលើកជាសំណួរថា អគារស្នងការដ្ឋានថ្មី និងសាលប្រជុំទើបតែធ្វើមិនទាន់បាន២ឆ្នាំផង ដោយធ្វើការដោះដូរជាមួយដីស្នងការដ្ឋានចាស់ដ៏ធំល្វឹងល្វើយ ហេតុអីទ្រុឌទ្រោម ទៅហើយ មកពីសំណង់អគារអន់ពេក ឬជាវិធីរកលុយរបស់លោកស្នងការតាមរយៈស្ដាយថ្មី សម័យឆ្នាំ២០២០ ៕អត្ថបទ៖ PN ក្រោយពីមានការភ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៣១មករានេះ អ្នកនាំពាក្យ នៃស្នងការខេត្តកំពង់ឆ្នាំងក៏បានចេញមកបំភ្លឺជូនមហាជន ដូចខាងក្រោម៖
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments