Home
Home
Home
ព័ត៌មានអន្តរជាតិ
ស្រីៗចូលចិត្តប្រេីផលិតផលមកពីថៃសូមប្រយ័ត្ន! ប៉ូលិសថៃទេីបចាប់កន្លែងចែកចាយឡេ និងផលិតផលថែរក្សាសម្ផស្សក្លែងក្លាយដ៏ធំចំនួនពីរកន្លែងនៅខេត្តភាគឦសាន ប្រទេសថៃ
ស្រីៗចូលចិត្តប្រេីផលិតផលមកពីថៃសូមប្រយ័ត្ន! ប៉ូលិសថៃទេីបចាប់កន្លែងចែកចាយឡេ និងផលិតផលថែរក្សាសម្ផស្សក្លែងក្លាយដ៏ធំចំនួនពីរកន្លែងនៅខេត្តភាគឦសាន ប្រទេសថៃ
January 22, 2020
ថៃ៖ ប៉ូលិស បានរឹបអូសថ្នាំរុក្ខជាតិ ឡេ និងអាហារបំប៉ន ប្រមាណ ១៥០០០ ឯកតា នៅឃ្លាំងស្តុកចំនួន ២ នៅខេត្តភាគឦសាន ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ ទីតាំងទាំងពីរ គឺជាកន្លែងចែកចាយខុសច្បាប់ដ៏ធំប្រចាំតំបន់។ កម្លាំងចម្រុះ បានបង្ក្រាបទីតាំងដែលស្ថិតនៅខេត្ត Chaiyaphum និង Nakhon Ratchasima ដែលស្តុកផលិតផលក្លែងក្លាយ ស្ថិតនៅក្រោមស្លាកសញ្ញា “Khun Sumrit” ។ ផលិតផលទាំងនេះ មានតម្លៃទីផ្សារជាង ២លានបាត។ បច្ចុប្បន្ន ប៉ូលិស កំពុងស៊ើបអង្កេតស្វែងរកអត្តសញ្ញាណរបស់អ្នកដែលពាក់ព័ន្ធ។ ម្ចាស់ស្លាកសញ្ញា Khun Sumrit ក្រុមហ៊ុន Bundit World បានដាក់ពាក្យបណ្ដឹងកាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីរកឃើញផលិតផលលួចចម្លងផលិតផលរបស់ខ្លួន ត្រូវបានដាក់លក់ពាសពេញទីផ្សារ នៅខេត្តទាំងពីរ។ ផលិតផលក្លែងក្លាយ បានធ្វើឱ្យក្រុមហ៊ុន Bundit World ខាតបង់ទឹកប្រាក់ចំណូលជាង ១លានបាត។ រដ្ឋបាលអាហារ និងឱសថ នៃប្រទេសថៃ បានបង្ហាញការព្រួយបារម្ភចំពោះផលិតផលថែរក្សាសម្ផស្សដែលមិនមានចុះបញ្ជីត្រឹមត្រូវ អាចប៉ះពាល់សុខភាព និងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់៕ អត្ថបទ៖ mytvplus
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments