Home
Home
Home
ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក គឺជាអ្នកបញ្ចុះបញ្ចូលឲ្យលោក ត្រាំ ផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់នៅអ៉ីរ៉ាក់, នេះបើតាមការផ្សាយដោយ CNN
រដ្ឋមន្ត្រីការបរទេសអាមេរិក គឺជាអ្នកបញ្ចុះបញ្ចូលឲ្យលោក ត្រាំ ផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់នៅអ៉ីរ៉ាក់, នេះបើតាមការផ្សាយដោយ CNN
January 10, 2020
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ គឺជាអ្នកផ្ដល់គំនិត និងបញ្ចុះបញ្ចូលឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្លាប់មេទ័ពអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qasem Soleimani) នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលនេះកាន់តែបង្ហាញយ៉ាងច្បាស់ថា លោក ប៉ុមប៉េអូ មានតួនាទីមួយបន្ថែមទៀត គឺជាមន្ត្រីសន្តិសុខជាតិដ៏មានឥទ្ធិពលបំផុត នៅក្នុងរដ្ឋបាលលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ CNN នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។ CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ ដែលស្និទនឹងលោក ប៉ុមប៉េអូ។ មន្ត្រីទាំងនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ យ៉ាងដូច្នេះថា «ការសម្លាប់លោក Qasem Soleimani ដែលជាមេទ័ពអ៉ីរ៉ង់ដ៏មានឥទ្ធិពលបំផុតលំដាប់ទី ២ និងជាមេបញ្ជាការកងអង្គភាពពិសេស Quds Force នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គឺជាគំនិតរបស់លោក ប៉ុមប៉េអូ ហើយប្រាកដណាស់លោកជាមនុស្សម្នាក់ ដែលបានផ្ដល់គំនិត និងបញ្ចុះបញ្ចូលប្រធានាធិបតីលោក ត្រាំ»។ គួរជម្រាបថា បើតាមប្រភពខាងលើដដែលលោក ម៉ៃក៍ ប៉ុមប៉េអូ ដែលជាអតីតនាយកស៊ើបការណ៍សំងាត់អាមេរិក CIA ជឿជាក់ថា អ៉ីរ៉ង់គឺជាមេបញ្ហាទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយលោក Soleimani គឺជាមេគំនិត និងរៀបចំផែនការនានា គំាទ្រដល់សកម្មភាពភេរវកម្មនៅទូទាំងតំបន់ទាំងមូល។ ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC លោក ប៉ុមប៉េអូ ផ្ទាល់ក៏បានអះអាងដែរថា ការសម្លាប់លោក Soleimani ពិតជាជារឿងដែលចាំបាច់បំផុត ដ្បិតមេទ័ពអ៉ីរ៉ង់រូបនេះបាននិងកំពុងធ្វើសកម្មភាព ប្រឆាំងសហរដ្ឋអាមេរិក និងបង្កហានិភ័យដល់អាយុជីវិតយោធា និងពលរដ្ឋអាមេរិកកាំង៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments