Home
Home
Home
ព័ត៌មានកំសាន្ត
អតីតតារាកូនជ្រូកជប៉ុននាង Sola Aoi បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការនៅកោះហាវ៉ៃ កាលពីថ្ងៃទី១៩ខែនេះ
អតីតតារាកូនជ្រូកជប៉ុននាង Sola Aoi បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការនៅកោះហាវ៉ៃ កាលពីថ្ងៃទី១៩ខែនេះ
January 22, 2020
តារាសម្តែងជប៉ុននិងជាអតីតតារាភាពយន្តក្ដៅសាច់ Sola Aoi បានប្រកាសរៀបការជាមួយសិល្បករជនជាតិជប៉ុនលោក DJ Non កាលពីឆ្នាំ២០១៧។ ប៉ុន្តែគូស្វាមីភរិយានេះមិនបានរៀបចំពិធីអាពាហ៍ពិពាហ៍អ្វីទាំងអស់ រហូតដល់ខែឧសភាឆ្នាំមុន ពួកគេបានផ្ដល់កំណើតដល់កូនប្រុសភ្លោះពីរនាក់។ ក្នុងឆ្នាំ ២០២០ នេះ Aoi មានអាយុ ៣៦ ឆ្នាំ ចំណែកឯស្វាមីនាង DJ Non មានអាយុ ៤៥ ឆ្នាំហើយ។ បណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបថតរៀបការអ្នកទាំងពីរ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា នេះ ដោយប្ដីប្រពន្ធទាំង២បានសម្រេចចិត្តរៀបចំពិធីអាពាហ៍ពិពាហ៍ជាផ្លូវការ នៅឯកោះហាវ៉ៃ។ គេឃើញ Aoi បានបង្ហោះរូបថតនៅក្នុងរ៉ូបអាពាហ៍ពិពាហ៍ កាលពីថ្ងៃចន្ទដោយសរសេរថា “ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ នៅកោះហាវ៉ៃ” ។ ស្របពេលគ្នាដែរ គេឃើញស្វាមីរបស់ Aoi បានបង្ហោះរូបថតរបស់ពួកគេនៅលើបណ្តាញសង្គម Instagram នៅក្នុងឈុតអាពាហ៍ពិពាហ៍ដោយសរសេរថា ពួកគេបាននាំកូនៗ ទៅជាមួយនៅហាវ៉ៃ។ លោកក៏បានបង្ហោះរូបថតមើលក្រោយរបស់កូនភ្លោះនៅក្នុងកៅអីទារកផងដែរ។ Aoi បានចូលប្រឡូកក្នុងវិស័យសម្តែងដំបូងនៅអាយុ ១៨ ឆ្នាំ ដោយបានដើរតួក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីរបស់ជប៉ុនរួមមាន រឿង Jyouou នៅឆ្នាំ ២០០៥ និងរឿង Galileo នៅឆ្នាំ ២០០៧ និងធ្លាប់សម្ដែងភាពយន្តថៃផងដែរគឺរឿង “I Fine Thank You Love You”។ អតីតតារាសិចរូបនេះ បានប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្តកាលពី២ឆ្នាំមុន។ Aoi និងស្វាមីទើបតែរៀបការជាផ្លូវការក្នុងឆ្នាំ ២០២០នេះ បន្ទាប់ពីនាងប្រកាសលាឈប់ពីសិល្បៈកាលពីឆ្នាំ ២០១៧ ៕ ប្រភព៖ កម្ពុជាថ្មី
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments