Home
Home
Home
មនុស្សឃាត
មុខសញ្ញាប៉ុនប៉ងសម្លាប់មនុស្ស និងបាញ់ប្លន់មិនញញើតដៃត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន ២នាក់នៅរាជធានីភ្នំពេញ
មុខសញ្ញាប៉ុនប៉ងសម្លាប់មនុស្ស និងបាញ់ប្លន់មិនញញើតដៃត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន ២នាក់នៅរាជធានីភ្នំពេញ
February 11, 2020
(ភ្នំពេញ)៖ មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់។ បើតាមលោកវរសេនីយ៍ឯក ជាវ វិបុល ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំស្រាវជ្រាវតាមបង្ក្រាប ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ជាវ វិបុល បានអះអាងថា ជាលទ្ធផលនៃការស្រាវជ្រាវ កម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនសង្ស័យ២នាក់ ទី១៖ឈ្មោះ ថូ ថុន ហៅផូ ថុន អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២៖ឈ្មោះ ផុន រិទ្ធី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ដោយបានដកហូតវត្តុតាង កាំភ្លើងចំនួន០១ដើម ម៉ាកK59 មានគ្រាប់ចំនួន០៤, ម៉ូតូ០១គ្រឿង ម៉ាកAIR BLADE ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ1BY-1688, ដែកអក្សរ T និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើប្រាស់អាវុធ) ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ កង នី ចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់។ លោកវរេសនីយ៍ទោ ហែម បូណា បានបន្ដទៀតថា ដោយឡែកកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះម្នាក់ នៅផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយយកបានម៉ូតូមួយគ្រឿងម៉ាក Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AG-0104។ ដោយឡែក ជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើង ដោយសារជនសង្ស័យបាញ់។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានបញ្ជាក់ថា រូបគេធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ នៅខេត្តកំពត រយៈពេល១៣ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕ Credit: Fresh News
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
វិដេអូអប់រំសុខភាព បង្ហាញពីការលាងសំអាតដៃ ដើម្បីជៀសវាងការឆ្លងជំងឺ Covid-19
March 19, 2020
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
ក្រសួងសុខាភិបាលតម្រូវអោយម្ចាស់គណនីហ្វេសបុកមួយ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ផលិតផល Chloramine B អាចសម្លាប់មេរោគ កូវីត១៩បាន ដែលគ្មានលេខបញ្ជិការ
March 25, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments