Home
Home
Home
ព័ត៌មានអន្តរជាតិ
ករណីឃាតកម្មដ៏សាហាវនៅថៃ៖ បុរសម្នាក់ត្រូវគេសង្ស័យថាបានសម្លាប់នារី៣នាក់ រួចកាត់សាកសពជាបំណែកៗ ហើយកប់ក្នុងទីធ្លាផ្ទះ
ករណីឃាតកម្មដ៏សាហាវនៅថៃ៖ បុរសម្នាក់ត្រូវគេសង្ស័យថាបានសម្លាប់នារី៣នាក់ រួចកាត់សាកសពជាបំណែកៗ ហើយកប់ក្នុងទីធ្លាផ្ទះ
February 03, 2020
(បាងកក)៖ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ ទើបតែបានចេញរបាយការណ៍ពិសេសមួយ ទាក់ទងនឹងបុរសម្នាក់ឈ្មោះ អាភីឆែ អុងវីសិត (Apichai Ongwisit) វ័យ ៤០ឆ្នាំ ដែលជាប់សង្ស័យថា មានពាក់ព័ន្ធក្នុងករណីឃាតកម្មលើនារីយ៉ាងហោច ០៣នាក់ ហើយលាក់សាកសពពួកនាងនៅក្នុងបរិវេណផ្ទះរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Bangkokpost នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនឈ្មោះ Apichai នោះត្រូវបានចាប់ខ្លួនកាលពីខែមករា កន្លងទៅនេះ ក្រោយប៉ូលិសថៃបានរកឃើញសាកសពនារីម្នាក់ឈ្មោះ វ៉ារិនថន ឆៃយ៉ាចិត (Warinthorn Chaiyachet) ហៅ ឃុគឃីត (Kuk-kik) អាយុ ២២ឆ្នាំ មកពីក្រុងសាកសាខុន (Sakon Nakhon) ដែលត្រូវគេរុំដោយថង់ប្លាស្ទិក ហើយកប់ចោល នៅសួនច្បារក្រោយផ្ទះរបស់ជននោះ ស្ថិតក្នុងសង្កាត់បាងកែ (Bang Kae) នៃទីក្រុងបាងកក។ នៅផ្ទះរបស់ជនខាងលើនេះ ប៉ូលិសថៃក៏បានរកឃើញកម្ទេចឆ្អឹងមនុស្សប្រមាណជាង ៣០០បំណែកផងដែរ នៅក្នុងស្រះមួយ។ ប្រការនេះធ្វើឲ្យប៉ូលិសសន្និដ្ឋានថា ក្រៅពីនាង Warinthorn អាចមាននារី ០២នាក់ទៀត ដែលត្រូវបាន Apichai សម្លាប់ ហើយក្នុងនោះម្នាក់ទំនងជាមានអាយុចន្លោះ ១៥-១៨ឆ្នាំ។ គួរជម្រាបថា ឪពុករបស់ Apichai ឈ្មោះ ឆាឡឺមឆៃ អុងវីសិត (Chaloemchai Ongwisit) ក៏ត្រូវធ្លាប់ត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីឆ្នាំ១៩៨៣ ផងដែរ ពីបទសម្លាប់ក្មេងស្រីម្នាក់ដែលជាអនីតិជន ដោយសារខឹងក្មេងស្រីនោះធ្វើឲ្យបែកអាងចិញ្ចឹមត្រី។ កាលនោះ Chaloemchai បានលាក់សាកសពក្មេងស្រីនោះ តាមរយៈការកាត់ជាកង់ៗ ហើយយកទៅបោះចោលនៅកន្លែងផ្សេងៗគ្នា។ ជនឈ្មោះ Chaloemchai ត្រូវបានគេបាញ់ស្លាប់ក្រោយចេញពីពន្ធនាគារ៕ Credit: Fresh News
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments