Home
Home
Home
ចោរកម្
សូមប្រយ័ត្នទាំងអស់គ្នា បងប្អូនតាមបន្ទប់ជួល ជនសង្ស័យមុខសញ្ញាឆ្កឹះសោបន្ទប់ជួលយ៉ាងសកម្ម ត្រូវបានឃាត់ខ្លួន
សូមប្រយ័ត្នទាំងអស់គ្នា បងប្អូនតាមបន្ទប់ជួល ជនសង្ស័យមុខសញ្ញាឆ្កឹះសោបន្ទប់ជួលយ៉ាងសកម្ម ត្រូវបានឃាត់ខ្លួន
February 03, 2020
ភ្នំពេញ៖ជនសង្ស័យម្នាក់ជាមុខសញ្ញាឆ្កឹះសោបន្ទប់ជួលប្រជាពលរដ្ឋយ៉ាងសកម្មត្រូវបាននគរបាលឃាត់ខ្លួនកាលពី១០និង៣០ព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណះកំពុងឆ្កឹះសោបន្ទប់ជួលប្រជាពលរដ្ឋហេីយម្ចាស់មកទាន់។ ជនសង្ស័យឈ្មោះ យឹន សុជាតា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះរួមមាន ៖ ១/ឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ២/ឈ្មោះ ផេង ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ៣/ឈ្មោះ អាន ស្រីវីន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុម្ចាស់បន្ទប់បានចេញទៅធ្វេីការបាត់អស់ដោយចាក់សោរបន្ទប់ត្រឹមត្រូវស្រាប់តែជនសង្ស័យបានមកធ្វេីសកម្មភាពឆ្កឹះសោរបន្ទប់លួចទ្រព្យសម្បត្តិបានសម្រេចចំនួន២បន្ទប់រួចទៅហេីយ ខណះបន្តទៅឆ្កឹះសោរបន្ទប់ទី៣ស្រាប់តែម្ចាស់មកទាន់។ ប្រភពព័ត៌មានបានបន្តថា ពេលនោះម្ចាស់បន្ទប់សួរនាំជនសង្ស័យប្រាប់ថាគេមកលេងបន្ទប់មិត្តភ័ត្តភ្លាមនោះជនសង្ស័យក៏ស្រែកឆោឡោឡេីងនិងឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។ ក្រោយឃាត់ខ្លួនជនសង្ស័យឆែកឆេរកឃេីញ ដែកចុងស្រួចតូចពណ៌ខ្មៅ សម្រាប់ឆ្គឹះចំនួន ១ទូរស័ព្ទម៉ាក ហ៊ូវៃមួយគ្រឿងម៉ូតូ ហុងដា សេ៥០ គ្មានផ្លាកលេខមួយគ្រឿង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments