Home
Home
Home
ព័ត៌មានជាតិ
កំពុងល្បីខ្លាំងណាស់ មកក្បែរហើយដាក់ថ្នាំសណ្ដំយកម៉ូតូ យកលុយកាក់
កំពុងល្បីខ្លាំងណាស់ មកក្បែរហើយដាក់ថ្នាំសណ្ដំយកម៉ូតូ យកលុយកាក់
February 16, 2020
ភ្នំពេញ: យុវជនម្នាក់សង្ស័យត្រូវគេដាក់ថ្នាំសណ្តំដើម្បីលួចយកម៉ូតូ បាត់បង់ស្មារតី និយាយមិនចេញ ខណ:សមត្ថកិច្ច អះអាងថា ដើរលេងអស់ខ្យល់។ ហេតុការណ៍នេះ កើតទ្បើងកាលពីម៉ោង ៥រសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមផ្លូវលេខ៤៧ កែងផ្លូវលេខ៦១ ខាងមុខសាលារៀនសុវណ្ណភូមិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យុវជនសង្ស័យត្រូវគេដាក់ថ្នាំសណ្តំមានឈ្មោះ វន ស្រៀ អាយុ៣២ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ រួមដំណើរជាមួយបុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ និងស៊េរី ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦១ពី ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេប្រទះឃើញតែយុវជនរូបនេះម្នាក់ឯង ដួលដេកលើដី បាត់បុរសអ្នករួមដំណើរជាមួយគ្នានោះ មិនដឹងទៅទីណា។ មួយសន្ទុះក្រោយមកប្រជាពលរដ្ឋ បានសួរទៅយុវជន ដែលត្រូវគេទម្លាក់ចោលនោះថា មានរឿងអ្វី ប៉ុន្តែយុវជននោះ បាត់បង់ស្មារតីនិយាយមិនចេញអ្វីទាំងអស់ ឲ្យសរសេរលេខទូរស័ព្ទអ្នកផ្ទះ ដើម្បីងាយស្រួល ក្នុងការទាក់ទងផ្តល់ដំណឹង ក៏នឹកសរសេរមិនចេញ ពេលនោះ ពលរដ្ឋ បានឆែកមើលឃើញ សោម៉ូតូមួយ នៅក្នុងសាក់កាដូរស្ពាយ និងមួកសុវត្ថិភាពផង ទើបសង្ស័យថា យុវជនត្រូវគេដាក់ថ្នាំសណ្តំយកម៉ូតូ។ ចំណែកសមត្ថកិច្ចមូលដ្ឋាន ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា យុវជននេះ អាចដើរលេងអស់ខ្យល់ អស់កម្លាំងពេក ត្រូវមិត្តភក្ដិរបស់គេ ទម្លាក់ចោលនៅទីនេះ ហើយក៏ជិះម៉ូតូចេញទៅបាត់។ សមត្ថកិច្ច បន្តថា តាមតម្រុយដែលទទួលបាន មុនដំបូងយុវជននេះ មានគ្នាបីនាក់ ជិះម៉ូតូ១គ្រឿង ខណ:ជិះមកដល់ចំណុចកើតហេតុ មិនដឹងទាស់គ្នារឿងអ្វី ឃើញគេហុចលុយឲ្យយុវជនរូបនេះ ២ម៉ឺនរៀល ហើយក៏ទម្លាក់ចោលតែម្ដង ដោយពួកគេទាំងពីរនាក់ បានជិះម៉ូតូទៅបាត់។ បន្ទាប់ពីកើតហេតុ ក៏មានស្ត្រីម្នាក់ អះអាងថា យុវជនរូបនេះ ជាអ្នកស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានទាក់ទងសាចញាតិជនរងគ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ អត្ថបទ៖នគវត្ត
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments