ខេត្តពោធិ៍សាត់៖ បុរសវ័យ៣០ឆ្នាំម្នាក់ បានចោទបុរសជាឪពុកថា ស្រលាញ់កូនមិនស្មើគ្នា រួចក៏ស្ទុះទៅយកឈើច្រត់ ទៅវាយឪពុក បណ្តាលឲ្យបែកក្បាលហូរឈាមកក្លា្កក់ រងរបួសធ្ងន់ដេរ២០ថ្នេរ។ ករណីអំពើហិង្សាកូនប្រុសវាយឪពុកបង្កើតបែកក្បាលនេះ កើតឡើងកាលពីវេលាម៉ោង១៦ និង២០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។
មន្ត្រីនគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ជនដៃដល់ដែលវាយឪពុកបង្កើតបែកក្បាលនេះ មានឈ្មោះសៀក រ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ណុប សៀក អាយុ៦៨ឆ្នាំ ទាំង២នាក់ត្រូវជាឪពុកនិងកូន និងមានទីលំនៅក្នុង ភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា ក្រោយកើតហេតុ សមត្ថកិច្ច បានចុះចាប់ខ្លួនជនសង្ស័យនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីចាត់ការតាមនីតិវិធី។ ចំណែក ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដោយក្រុមគ្រួសារពេទ្យជួយដេរមុខរបួសរហូតដល់២០ថ្នេរ ៕

0 Comments