Home
Home
Home
ចោរកម្
អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនចោរឆក់០២នាក់ នៅខណ្ឌដូនពេញ
អាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនចោរឆក់០២នាក់ នៅខណ្ឌដូនពេញ
February 05, 2020
(ភ្នំពេញ)៖ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលបានធ្វើសកម្មភាពឆក់ សម្ភារមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ចយ យក្ស ហៅយក្ស អាយុ១៧ឆ្នាំ មុខរបរប៉ូលាឡាន ស្នាក់នៅផ្ទះលេខ១៣ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ និងទី២៖ ឈ្មោះ ចាន់ រ៉ាវុធ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ១៣៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពឲ្យដឹងថា ពិតជាបានធ្វើសកម្មភាពឆក់ កាបូបស្ពាយពីស្រី្តជាជនជាតិចិន ដែលកំពុងធ្វើដំណើរលើដងផ្លូវពិតប្រាកដមែន ទើបកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានប្រមូលវត្ថុតាង និងជនសង្ស័យទាំង០២នាក់ ទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕ Credit: Fresh News
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments