Home
Home
Home
អំពើហឹង្សា
សាហាវម្លេះ! រួមរស់ជាមួយគ្នាជាង១១ឆ្នាំ ប្ដីតិរច្ឆានវាយធ្វើបាបឥតល្ហែរ លួចយកប្លង់ដីម្ដាយក្មេកទៅបញ្ចាំ ហើយចង់រំលោភក្មួយស្រីទៀត
សាហាវម្លេះ! រួមរស់ជាមួយគ្នាជាង១១ឆ្នាំ ប្ដីតិរច្ឆានវាយធ្វើបាបឥតល្ហែរ លួចយកប្លង់ដីម្ដាយក្មេកទៅបញ្ចាំ ហើយចង់រំលោភក្មួយស្រីទៀត
February 06, 2020
លាំងបាត់!ប្ដីកំណាចវាយប្រពន្ធហូរឈាមដាបរាល់ថ្ងៃ នឹងលួចយកប្លង់ផ្ទះម្ដាយក្មេកទៅបញ្ចាំ ហើយចោទប្រពន្ធថាផិតក្បត់! (ភ្នំពេញ)៖ ស្ដ្រីរងគ្រោះម្នាក់បាន post facebook យំស្រែកសម្ដែងការឈឺចាប់ ទាំងមានរបួសស្នាមឈាមជាំពេញមុខនឹងខ្លួន!។ ដោយបានលើកឡើងអំពី រឿងរ៉ាវក្នុងគ្រួសារដែលអតីតប្ដីកំណាច វ៉ៃដំច្រំធាក់គ្មានស្រាកស្រាន ។ លួចប្លង់ដីម្ដាយក្មេកទៅបញ្ចាំយកលុយផឹកស៊ីលេងល្បែង ថែមទាំងប៉ុនប៉ងចាប់រំលោភក្មួយស្រីទៀតផង។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់នារីម្នាក់ ឈ្មោះ ហៀង ហៀង បានធ្វើការបង្ហោះសារកាលពីពេលថ្មីៗនេះថា៖ សូមមិត្តៗជួយស៊ែផង🙏🏻🙏🏻នេះជាអតីតកប្តីខ្ញុំដែលខ្ញុំចំណាយពេលវេលាជិត 11 ឆ្នាំរស់នៅជាមួយហ៊ានលើកដៃវ៉ៃប្រពន្ធរាប់មិនភ្លេចលុយកាក់ក៏កាន់កាប់ខ្លួនឯងមិនដែលឱ្យប្រពន្ធកាន់ទេហើយដោយសារតែល្បែងហ៊ានយកប្លង់ផ្ទះម្ដាយក្មេកទៅបញ្ចាំមិនទាន់លោះឲ្យគាត់ទល់សព្វថ្ងៃហើយរឿងដែលហួសចិត្តបំផុតដែលខ្ញុំទ្រាំរស់នៅជាមួយគាត់លែងបានទៀតនោះគឺរឿងដែលគាត់ចង់រំលោភក្មួយស្រីខ្ញុំ សូមច្បាប់មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផងនាងខ្ញុំបានផ្តិតមេដៃលែងលះគ្នាហើយតែគាត់ប្រើពាក្យថាខ្ញុំផិតក្បត់គាត់ថាមានសាហាយបង្ហោះជេរ និងបរិហារកេរ្តិ៍នាងខ្ញុំសព្វគ្រប់បែបយ៉ាង សុំច្បាប់មេត្តារកយុត្តិធម៌ឱ្យខ្ញុំផងសូមចាប់ជនដៃដល់ម្នាក់នេះមកផ្តន់ទាទោសតាមច្បាប់ផងចុះ នាងខ្ញុំជឿថាច្បាប់ពិតជាមានយុត្តិធម៌សម្រាប់មនុស្សស្រីទន់ខ្សោយដូចជារូបនាងខ្ញុំ នាងខ្ញុំសូមអរគុណទុកជាមុន🙏🏻នាងខ្ញុំនៅទួលសង្កែ ទី១🙏🏻🙏🏻🙏🏻😭😭😭 ក្រោយបានឃើញដូចខាងនេះ ក្រុមការងារយើងក៏បានធ្វើការទំនាក់ទំនងទៅម្ចាស់គណនីហ្វេសប៊ុកនេះផ្ទាល់ ។ ក៏បានដឹងថាពិតជាមានហេតុការណ៍ ដូចដែលបានរៀបរាប់ខាងលើពិតប្រាកដមែន នេះបើតាមសម្ដីរបស់ម្ចាស់គណនី ហ្វេសប៊ុកខាងលើបានរៀបរាប់ប្រាប់សារពត៌មានយើងតាម messenger នៅល្ងាចថ្ងៃពុធ ខែមករាឆ្នាំ 2020 នេះ។ ប្រភពខាងលើបានបន្តថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះលឹម សុខហ៊ាង ភេទស្រីអាយុ 41ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ32 ផ្លូវរទេះភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្ដីជាជនបង្កមានឈ្មោះ ណាស់ រ៉សេត ភេទប្រុសអាយុ 41ឆ្នាំ មានមុខរបរជាអ្នករត់កង់បី មានទីលំនៅរស់នៅជាមួយជនរងគ្រោះ។ ពាក់ព័ន្ធករណីខាងលើនេះ លោកអធិការខណ្ឌឬស្សីកែវបានប្រាប់ សារព័ត៌មានយើងថា លោកបានដឹងរឿងហើយ ។ ឥឡូវនេះលោករវល់ការងារនៅខេត្តបន្ទាយមានជ័យ លោកនឹងត្រឡប់មកវិញ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ ហើយលោកនឹងទទួលពាក្យបណ្ដឹងចុះអនុវត្តចាប់ខ្លួនជនបង្កតែម្ដង៕អត្ថបទ៖ ដើមរាំង
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments