Home
Home
Home
មនុស្សឃាត
ឃាតកម្ម! បុរសម្នាក់ត្រូវឃាតកចងជើង និងចាក់សម្លាប់នៅក្នុងខណ្ឌកំបូល
ឃាតកម្ម! បុរសម្នាក់ត្រូវឃាតកចងជើង និងចាក់សម្លាប់នៅក្នុងខណ្ឌកំបូល
February 25, 2020
(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ៤នាក់ បាននាំគ្នាទៅដកក្រអៅឈូក និងបាចត្រីនៅក្នុងស្រែដាំឈូកមួយកន្លែង ស្រាប់តែប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងទឹកឈូកនោះ ដែលត្រូវឃាតកចងជើងទាំង២ជាប់គ្នា រួចចាក់ទម្លុះបំពង់កសម្លាប់ចោល។ បន្ទាប់មក ពួកគាត់បាននាំគ្នារត់ទៅប្រាប់ដល់អ្នកភូមិជាមួយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ព្រមទាំងបានរាយការណ៍ ជូនសមត្ថកិច្ចឲ្យចុះទៅកាន់ទីតាំងកើតហេតុនោះភ្លាមៗដែរ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងទឹកទឹកស្រែដាំឈូក ក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពបុរសរងគ្រោះខាងលើនេះ មិនទាន់ត្រូវបាននរណាម្នាក់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង ៣០ឆ្នាំ ស្លៀកខោពណ៌ខ្មៅជើងវែង និងពាក់អាវពណ៌ខ្មៅដៃខ្លី។ ដោយឡែក នៅក្នុងព្រៃដំបូកជិតកន្លែងកើតហេតុនោះ ត្រូវបាននគរបាលរកឃើញស្នាមឈាម ស្នាមអូសទម្លាក់ក្នុងស្រែដាំឈូក ព្រមទាំងមានស្បែកជើងផ្ទាត់១គូរ និងដបទឹកសុទ្ធរួមជាមួយទុយោជ័រ ដែលសង្ស័យជាសម្ភារប្រើប្រាស់គ្រឿងញៀនថែមទៀតផង។ ក្រោយប្រទះឃើញសពជនរងគ្រោះ នគបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូល ចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅកោសល្យវិច័្ចយ។ ក្រោយមកសាកសពបុរសនោះ ត្រូវបានស្រង់ឡើងគោក ហើយត្រូវបានគេឃើញមានស្នាមចាក់ទម្លុះបំពង់ករហូតដល់ស្លាប់ ព្រមទាំងត្រូវបានឃាតកយកខោពណ៌ខ្មៅចងជើងទាំង ២ជាប់គ្នាថែមទៀតផង រួចហើយនគរបាលនគរបាលការិយាល័យបច្ចេកទេស បានយកសាកសពទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័នដើម្បីធ្វើកោសល្យវិច័យបន្តទៀត៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments