Home
Home
Home
ព័ត៌មានជាតិ
នារីម្នាក់ចេញពីធ្វេីការពេលយប់ កំពុងចាក់សោរចូលផ្ទះ ត្រូវចោរជិះឡានហាយឡែនដឺរ វាយប្លន់យកកាបូប
នារីម្នាក់ចេញពីធ្វេីការពេលយប់ កំពុងចាក់សោរចូលផ្ទះ ត្រូវចោរជិះឡានហាយឡែនដឺរ វាយប្លន់យកកាបូប
February 27, 2020
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៧ និង១០ នាទីនៅចំណុចភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍នគរបាលនៃស្នង ការខេត្តបានចុះ បង្ក្រាប និងការប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ (វាយ និងប្លន់យកទ្រព្យសម្បត្តិពលរដ្ឋ )ក្រោយមកក៏នាំខ្លួនជនសង្ស័យ 1 នាក់ឈ្មោះ សេក ផល្លា ភេទ ប្រុស អាយុ 31 ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ រត់តាក់សុី ។ ជនរងគ្រោះឈ្មោះ ធី រត្ថា ភេទស្រី អាយុ 27 ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុង ភូមិរំចេក 4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សមត្តកិច្ចជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2020វេលាម៉ោង 00:37នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការដើម្បីទៅសម្រាកនៅក្នុងផ្ទះជួល ស្ថិតក្នុងចំណុចខាងលើ លុះមកដល់ចំណុចផ្ទះជួលជនរងគ្រោះ ក៏បានចុះពីលើម៉ូតូ រួចចាក់សោទ្វារផ្ទះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌កណ្ដុរល្មេះ បានបើកទៅក្បែរជនរងគ្រោះ រួចចុះពីលើរថយន្ត ហើយវាយទៅលើជនរងគ្រោះចំថ្គាមបណ្ដាលឱ្យជនរងគ្រោះ ហើម ប៉ោង ជាំថ្គាម និងប្លន់យកទ្រព្យសម្បត្តិដែលជនរងគ្រោះ ទុកក្នុងកាបូបយួរដៃពណ៌ប្រផេះ ។ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួចក៏បានឡើងជិះរថយន្តរួចគេចខ្លួនបាត់ ។ វត្ថុតាងដកហូតរួមមាន ៖ លោហៈធាតុពណ៌លឿង ( ខ្សែ ក ) 1ខ្សែ, លោហៈធាតុពណ៌លឿង ( បន្តោងខ្សែ ក ) ចំនួន 2 បន្តោង ក្រវិលពណ៌ ស 1គូ, ទូរសព្ទដៃម៉ាកអូប៉ូ ពណ៌ក្រហមចំនួន 1គ្រឿង, ទូរសព្ទដៃម៉ាក nokia ស៊េរីចាស់ ចំនួន 1គ្រឿង, កាបូបយួរដៃពណ៌ប្រផេះចំនួន 1 រថយន្ត1គ្រឿងម៉ាក ហាយឡិនឌ័រពណ៌កណ្ដុរល្មេះពាក់ស្លាកលេខ ភ្នំពេញ 2AI 9709 ។ បច្ចុប្បន្ន ការិយាល័យជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ នគរវត្ត
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments