Home
Home
Home
ព័ត៌មានជាតិ
មន្ត្រីនគរបាលបើកបររថយន្តបុកម៉ូតូលើផ្លូវបញ្ច្រាស់ទិសគ្នា ហើយស្រែកថាម៉ូតូមិនគោរពផ្លូវអាទិភាព
មន្ត្រីនគរបាលបើកបររថយន្តបុកម៉ូតូលើផ្លូវបញ្ច្រាស់ទិសគ្នា ហើយស្រែកថាម៉ូតូមិនគោរពផ្លូវអាទិភាព
February 14, 2020
ខេត្តស្វាយរៀង៖ បុរសបម្រើការងារជាបុគ្គលិកធនាគារABAម្នាក់ បានរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរសន្លប់ នៅនឹងកន្លែងដោយមូលហេតុគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដែលអ្នកបើកបរ ដោយមន្ត្រីនគរបាល មកបុកជាមួយម៉ូតូបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតក្នុងភូមិប្រសូត២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានបង្ហើបអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ព្រំ សារ៉ុន អាយុ៣០ឆ្នាំមុខរបរ ជាបុគ្គលិកធនាគារABAរស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខណះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង១L-៨០៩០ខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ កឹម ស៊ីថ្ម អាយុ៥១ឆ្នាំមុខរបរមន្ត្រីនគបាលរស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោយឃើញសភាពការណ៏មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាមៗ។ បើតាមសាក្សីបានអោយដឹងថា៖ មុនកើតហេតុគេឃើញរថយន្តរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ទឹកមាសពាក់ស្លាកលេខបន្ទាយមានជ័យ២A-២០៦០លើកំណាត់ផ្លូវជាតិលេខ១ដោយបើកបរមិនគោរពសិទ្ធិអទិភាពខណ:នោះ ស្រាប់ តែទៅបុក នឹងម៉ូតូមួយគ្រឿងជិះម្នាក់ឯងក្នុងទិសដៅបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកអ្នកភូមិបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកស្រុកស្វាយទាបព្រមទាំងធ្វើការវាស់វែងនឹងអូសយកវត្ថុតាងរថយន្តនិងម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើករថយន្តមិនគោរពសិទ្ធិអទិភាព៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments