Home
Home
Home
សាហាយស្មន់
លង់ស្នេហ៍នារីម៉ាស្សាព្រោះនាងចេះថ្នម ក៏សុំនាងធ្វើប្រពន្ធ ស៊យធំដឹងដល់ប្រពន្ធ ដឹកមួយគ្រួសារឈ្លោះផ្អើលទាំងយប់
លង់ស្នេហ៍នារីម៉ាស្សាព្រោះនាងចេះថ្នម ក៏សុំនាងធ្វើប្រពន្ធ ស៊យធំដឹងដល់ប្រពន្ធ ដឹកមួយគ្រួសារឈ្លោះផ្អើលទាំងយប់
February 17, 2020
ភ្នំពេញ៖ បុរសម្នាក់ បានលង់ស្នេហ៍ជាមួយស្រ្តីម៉ាស្សាម្នាក់ ដោយសារតែគាត់ឧស្សាហ៍ចូលម៉ាស្សាបានជួបនាង នឹងបានសុំអង្វរចិត្តនាងឲ្យទទួលបុរសរូបនោះយកធ្វើជាប្តី តែនាងមិនព្រម រហូតដល់បែកការប្រពន្ធដឹងរឿង នាំមួយគ្រួសារទៅឈ្លោះប្រកែកគ្នាដល់ហាងផ្អើលសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ទាំងយប់ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចហាងម៉ាស្សាយីហោ”៩៩៩” តាមផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ពាក់ព័ន្ធបញ្ហាខាងលើនេះ ដំបូងឡើងមានបុរសម្នាក់ ជាម៉ូយប្រចាំហាងតែងតែចូលទៅហាងម៉ាស្សានោះ បន្ទាប់មកបុរសរូបនោះបានលង់ស្នេហ៍និងសម្រស់ស្ត្រីម៉ាស្សា ដោយលួចស្រឡាញ់ ក្នុងចិត្តតែម្នាក់ឯង រហូតបានសុំស្នេហ៍ និងសុំអង្វរចិត្តនាង ឲ្យទទួលយករូបខ្លួនធ្វើជាប្តីថែមទៀត ។ ប៉ុន្តែនាងមិនព្រម រហូតរឿងនេះត្រូវបានបែកធ្លាយដល់ប្រពន្ធដឹងខឹង ក៏ស្ទុះវឹងលើកទាំងកូនទាំងចៅ ទៅរករឿងដល់ផ្ទះម៉ាស្សានេះ ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកជួយធ្វើអន្តរាគន៍ទាំងយប់តែម្តង ។ ក្រោយកើតហេតុ ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ក៏នាំភាគីទាំងសងខាងយកទៅអប់រំនៅប៉ុស្តិ៍ និងធ្វើកិច្ចសន្យា បញ្ឈប់ការលួចបង្កាត់ភ្លើងស្នេហ៍រវាងស្រ្តីនិងបុរសខាងលើត្រឹមនេះ ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments