Home
Home
Home
ព័ត៌មានសង្គម
នៅក្មេងស្អាតៗមិនប្រឹងរៀនសូត្រ បែជាបែកគំនិតលួចម៉ូតូ ត្រូវសម្ថកិច្ចចាប់វាយខ្នោះ
នៅក្មេងស្អាតៗមិនប្រឹងរៀនសូត្រ បែជាបែកគំនិតលួចម៉ូតូ ត្រូវសម្ថកិច្ចចាប់វាយខ្នោះ
February 20, 2020
ស្រុកពញាឮ: ករណីអំពើលួច (ម៉ូតូ) កើតហេតុនៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥.៣០ នាទី ចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជន រង គ្រោះ ០១នាក់ ឈ្មោះ ពូ អ៉ី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់ត្រី ទីលំនៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យ ០២ នាក់ ១-ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជន សង្ស័យ មានសារធាតុញៀន ក្នុងទឹកនោម (+វិជ្ជមាន)។ ២-ឈ្មោះ រុន ស្រីនិច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក កន្លែងលក់មីហិរ ទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានតេស្តរកសារធាតុញៀន នៅក្នុងទឹកនោម(+វិជ្ជមាន) ។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកសង់ C១២៥ ពណ៌ខ្មៅ ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1U 4649 (ជារបស់ ជនរងគ្រោះ)។ ម៉ូតូម៉ាក Nex ពណ៌ ស ឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1M 3752 (របស់ជនសង្ស័យ)។ ប្រអប់សំរាប់ដាក់ឧបករណ៍ កាច់ក ម៉ូតូ០១ សោរខ្សៀ លេខ០៨ ចំនួន ០១ កូនកន្រ្តៃដែក០១ ឧបករណ៍សំរាប់កា ច់ សោរកម៉ូតូ០៣ ទូរស័ព្ទដៃ ម៉ាក iPhone 6plus ចំនួន ០១ គ្រឿង សភាពនៃរឿងហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនត្រឡប់មកពី លក់ត្រី នៅចំណុចផ្សារព្រែកព្នៅខណ្ឌព្រែកព្នៅវិញ រួចបានចតម៉ូតូទុកនៅចិញ្ចើមផ្លូវខាងមុខផ្ទះរបស់ខ្លួន (ចំណុចកើតហេតុខាងលើ) បន្ទាប់មកជនរង គ្រោះ ក៏បានឡើងទៅលើផ្ទះដើម្បីហូបបាយជាមួយប្រពន្ធដោយជនរង គ្រោះ ពុំដកសោរចេញពីកម៉ូតូទេ ក្នុងខណៈពេលនោះ ជនសង្ស័យ ០២នាក់ ឈ្មោះ សុង ពិសិដ្ឋ បានជិះម៉ូតូម៉ាក nex ម៉ូតូឌុបជនសង្ស័យ ឈ្មោះ រុន ស្រីនិច ភេទស្រីត្រូវជាសង្សារឆ្លៀតពេលនោះ ជន ស ង្ស័ យ ឈ្មោះ សុង ពិសិដ្ឋ បានធ្វើសកម្មភាព ឡើងជិះបញ្ឆេះម៉ូតូរបស់ ជនរងគ្រោះដែលមានសោរជាប់ស្រាប់នោះ ជិះគេចខ្លួនទៅ ទិសខាងត្បូងចំណែកជន ស ង្ស័យ ឈ្មោះរុន ស្រីនិចបានជិះម៉ូតូម៉ាក nex តាមពីក្រោយស្របពេលនោះ ជនរងគ្រោះបានឮសំឡេង បញ្ឆេះម៉ាស៊ីនម៉ូតូរបស់ខ្លួន ក៏ចេញមកមើលបានឃើញ ជនសង្ស័យ០២នាក់ខាងលើជិះម៉ូតូរបស់ខ្លួនគេចទៅទិសខាងត្បូង ក៏បានទូរស័ព្ទទៅប្រាប់ឈ្មោះ ម៉ាត់រ៉ូសេន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំជាមួយគ្នា ឲ្យជួយមើល និងស្ទាក់ម៉ូតូរបស់ខ្លួនដែល ជនសង្ស័យ ទាំង០២នាក់ បានជិះគេចខ្លួននោះ ពេលជនសង្ស័យជិះម៉ូតូគេចខ្លួនដល់ចំណុចមុខផ្ទះឈ្មោះ ម៉ាត់ រ៉ូសេន ក្នុងពេលនោះឈ្មោះ ម៉ាត់ រ៉ូសេន បានហៅអ្នកជិតខាង ឲ្យជួយស្ទាក់ម៉ូតូ និងឃាត់ខ្លួន ជន សង្ស័យ ទាំង០២នាក់ ខាងលើរួមនិងវត្ថុតាង រួចបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុសតែម្តង បន្ទាប់មកកម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការឃា ត់ខ្លួន ជនសង្ស័យ ទាំង០២នាក់ខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី ។ប្រភព Pressnews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments