Home
Home
Home
ព័ត៌មានជាតិ
ជនជាតិវៀតណាម៥នាក់ថ្លើមធំ ហ៊ានយកគ្រឿងចក្រមកឈូសឆាយដីព្រៃសហគមន៍ជនជាតិដើមភាគតិច
ជនជាតិវៀតណាម៥នាក់ថ្លើមធំ ហ៊ានយកគ្រឿងចក្រមកឈូសឆាយដីព្រៃសហគមន៍ជនជាតិដើមភាគតិច
February 27, 2020
ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាម៥នាក់និងគ្រឿងចក្រត្រាក់ទ័រ៤គ្រឿងនាំចូលដោយខុសច្បាប់ក្នុងគោលបំណងមកឈូលឆាយដីព្រៃសហគមន៍ជនជាតិដើមភាគតិច ត្រូវបាននគរបាលកាពារព្រំដែននៃវរៈ៦២១ ចាប់ឃាត់ទុកមួយដង្ហើមចង្រិតហើយដោះលែងមនុស្សឲ្យទៅវិញក្រោមហេតុផលមានលិខិតឆ្លងដែនត្រឹមត្រូវប៉ុន្ដែគ្រឿងចក្រត្រូវបានឃាត់ទុកសិន កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅចំណុចជិតប៉ុស្តិ៍កង់រ៉ូឡង់ ព្រៃសហគមន៍ឃុំដាក់ដាំស្រុកអូរាំងខេត្តមណ្ឌលគិរី។ ពាក់ព័ន្ធករណីនេះប្រជាសហគមន៍ជនជាតិដើមឃុំដាក់ដាំបានឲ្យដឹងថា ស្ងាត់ៗស្រាប់តែឃើញគ្រឿងចក្រចំនួន ៤គ្រឿង ឡាន២គ្រឿង រួមទាំងជនជាតិវៀតណាម ៥នាក់ បានលួចចូលមកក្នុងទឹកដីសហគមន៍សមូហភាពជនជាតិដើម ភូមិពូឡេះ ឃុំដាក់ដាំ ជិតប៉ុស្តិ៍កង់រ៉ូឡង់ ដោយគ្មានមូលហេតុនិងច្បាប់ត្រឹមត្រូវ តែត្រូវសហគមន៍តាមសង្កេតជាប់ហើយរាយការបនរាប់សមត្ថកិច្ច។ ប្រជាសហគមន៍បន្តថា មានអ្នកមានអំណាច(ឧកញ៉ា ដែលពូកែទិញដីក្នុងឃុំដាក់ដាំ)ជាអ្នកអោយគ្រឿងចក្រចូលមកឈូសឆាយដីសហគមន៍ចំណុចខាងលើនេះ ដើម្បីឈូសដីព្រៃតំបន់ការពារទាំងនោះយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ករណីនេះ គឺដោយសារមានការជម្រុញពីកម្លាំងសហគមន៍ខ្លាំងពេក ទើបមានក្រុមប៉ូលីសចំនួន ៣ឡាន ចុះមកធ្វើអន្តរាគមន៍ និងធ្វើការចាប់ឃាត់ទុកនៅប៉ុស្ត៍កង់រ៉ូឡង់ បណ្ដោះអាសន្ន។ លើបញ្ហានេះឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់អ្នកកាសែតក្នុងស្រុកថាបជនជាតិវៀតណាមទាំង ៥នាក់ នេះនិងត្រូវបានបណ្ដេញចេញពីកម្ពុជាវិញ ហើយព្រោះពួកគេមានភ្ជាប់លិខិតឆ្លងដែនតាមខ្លួនត្រឹមត្រូវ ។ ចំណែកគ្រឿងចក្រចំនួន៤គ្រឿងសមត្ថកិច្ចជំនាញនិងធ្វេីការត្រួតពិនិត្យលេីឯកសារពាក់ព័ន្ធរួចនិងធ្វេីការប្រគល់អោយមន្ត្រីគយចាត់ការបន្តតាមនិតិវិធី។ លោកស្នងការបន្តថាគ្រឿងចក្រទាំងនេះត្រូវបានគេចល័តមកពីខេត្តរតនៈគិរី ចំណែកជនជាតិវៀតណាមខាងលេី ក៏ឆ្លងដែនចូលទឹកដីកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តរតនៈគិរីដែរ។ ពាក់ព័ន្ធនិងគ្រឿងចក្រទាំងនេះត្រូវបានគេ យកមកបម្រុងមកធ្វេីសកម្មភាពវាយព្រៃអោយក្រុមហ៊ុន មីហ្គាហ្វេីស ទាំងមិនទាន់មានការអនុញ្ញាតពីអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធឡើយ។ ជុំវីញបញ្ហាខាងលើនេះ លោកសុង ឃាងប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ កុម្ភៈនេះពុំអាចស្វែងរកការបញ្ជាក់ពីមូលហេតុទាក់ទិនគ្រឿងចក្រចូលឈូសឆាយដីសហគមន៍ ខាងលើបាននោះទេ ខណៈប្រព័ន្ធទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន៕ប្រភព PNN
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments