Home
Home
Home
ព័ត៌មានអន្តរជាតិ
រន្ធត់ណាស់! យន្ដហោះផ្ទុកមនុស្ស១៨៣នាក់ បានឆេះ និងបាក់ជាបីកំណាត់ បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសជាច្រេីននាក់
រន្ធត់ណាស់! យន្ដហោះផ្ទុកមនុស្ស១៨៣នាក់ បានឆេះ និងបាក់ជាបីកំណាត់ បណ្ដាលឱ្យមនុស្សស្លាប់៣នាក់ និងរបួសជាច្រេីននាក់
February 06, 2020
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 មួយគ្រឿង បានជួបគ្រោះថ្នាក់រអិលធ្លាក់ផ្លូវ ក្នុងកម្ពស់ប្រមាណ ៦០ ម៉ែត្រក្នុងទីក្រុង Istanbul ប្រទេសទួគី កាលពីយប់មិញនេះ បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ។ យន្តហោះផ្ទុកអ្នកដំណើរចំនួន ១៨៣ នាក់ (រួមទាំងបុគ្គលិកលើយន្តហោះ) នេះ បានបាក់ជា ៣ កំណាត់ មុននឹងចាប់ផ្ដើមឆាបឆេះ ក្រោយមិនអាចគ្រប់គ្រងការហោះហើរបាន ដោយសារតែអាកាសធាតុមិនល្អ ទើបធ្វើឲ្យមានការចុះចត ធ្លាក់ផ្លូវបែបនេះ ។ គួរបញ្ជាក់ថា យន្តហោះប្រភេទ Boeing 737 របស់ជើងហោះហើរ Pegasus Airlines បានមកដល់ប្រលានយន្តហោះ Sabiha Gokcen ក្នុងទីក្រុង Istanbul ក្រោយចាកចេញពីភាគខាងលិចនៃទីក្រុង Izmir មុនពេលជួបបញ្ហា ក្រោយឆ្លងកាត់ខ្យល់បោកបក់ខ្លាំង ។ ក្នុងហេតុការណ៍បាក់យន្តហោះនេះ មកទល់ពេលនេះ ត្រូវបានឲ្យដឹងថា បានសម្លាប់មនុស្សចំនួន ៣ នាក់ ខណៈអ្នកដំណើរ ១៧៩ នាក់ផ្សេងទៀតបានរងរបួស ៕ ប្រជាប្រិយ
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments