Home
Home
Home
ព័ត៌មានអន្តរជាតិ
ចិនបញ្ជូនបុគ្គលិកពេទ្យជាង១០,០០០នាក់ ទៅខេត្ត Hubei និងទីក្រុង Wuhan ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្
ចិនបញ្ជូនបុគ្គលិកពេទ្យជាង១០,០០០នាក់ ទៅខេត្ត Hubei និងទីក្រុង Wuhan ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្
February 07, 2020
(ប៉េកាំង)៖ បុគ្គលិកពេទ្យសរុប ១០,៥៩៦នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្ត ហ៊ូប៉ី (Hubei) នៅភាគកណ្តាលប្រទេសចិន ដើម្បីជួយដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសកូរ៉ូណា 2019-nCoV។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។ លោក យ៉ាង យុនយ៉ាន (Yang Yunyan) អភិបាលរងខេត្ត Hubei បានឲ្យដឹងថា ខេត្តរបស់លោកទទួលបានបុគ្គលិកពេទ្យចំនួន ១០៧ក្រុមមកពីខេត្ត ក្រុង និងតំបន់ស្វយ័យចំនួន ២៩ ព្រមទាំងពីកងទ័ពចិនផងដែរ។ បុគ្គលិកទាំងអស់នោះត្រូវបានបញ្ជូនមកទីនេះ ដើម្បីជួយទប់ទល់នឹងវីរុសកូរ៉ូណាប្រភេទថ្មី។ លោក Yang បានគូសបញ្ជាក់ថា តាមពិតទៅគ្រឿងបរិក្ខាវេជ្ជសាស្រ្តគឺមានគ្រប់គ្រាន់រួចហើយ ប៉ុន្តែខេត្ត Hubei នៅត្រូវការបុគ្គលិកពេទ្យប្រមាណ ២,២៥០នាក់ទៀត ជាពិសេសខាងផ្នែកផ្លូវដង្ហើម ផ្នែកថែទាំអ្នកជំងឺចាំបាច់ និងផ្នែកទប់ស្កាត់ជំងឺឆ្លង។ គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស៧៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕ Credit: Fresh News
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments