Home
Home
Home
អំពើហឹង្សា
ផឹកស្រាស្រវឹងក្នុងពិធីមង្គលការគេ អំណាចចូលខ្លួនឡូឡាម្នាក់ឯង បុរសម្នាក់ចូលឃាត់ទាញកែវស្រាគប់ចំសៀតផ្ការបួសធ្ងន់
ផឹកស្រាស្រវឹងក្នុងពិធីមង្គលការគេ អំណាចចូលខ្លួនឡូឡាម្នាក់ឯង បុរសម្នាក់ចូលឃាត់ទាញកែវស្រាគប់ចំសៀតផ្ការបួសធ្ងន់
March 13, 2020
ណ្តាល ៖ កម្លាំងជំនាញប៉ុស្តិ៍ កំពុងស្រាវជ្រាវរកជនសង្ស័យ ដែលយកកែវស្រាគប់ទៅលើជនរងគ្រោះ ចំសៀតថ្កាខាងស្ដាំ រងរបួសធ្ងន់ ក្នុងពិធីមង្គលការ ចំណុចរោងការមុខផ្ទះឈ្មោះ អែម ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី ។ ជនរងគ្រោះ ឈ្មោះ ធឿន សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កណ្ដាល មុខរបរ កម្មករ រត់តុការ របួសធ្ងន់ចំសៀតផ្កាខាងស្ដាំ០១កន្លែង។ ជនសង្ស័យ ឈ្មោះ រិន រ៉ាណូ ហៅជ្រុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ ចាក់មេត្រូតាមរោងការនិងបុណ្យ (គេចខ្លួន)។ តាមដំណើររឿង ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅកន្លែងកើតហេតុ បានធ្វើពិធីមង្គលការពេលនោះជនសង្ស័យ បានមកចាក់មេក្រូកំដរពិធីមង្គលការ ចំណែកជនរងគ្រោះបានមកធ្វើជាកម្មកររត់តុបំរើភ្ញៀវក្នុងពិធីមង្គលការ នោះដែរ។ លុះដល់ម៉ោង២៣និង០០នាទី ពិធីមង្គលការបានចប់ហើយ ខាងចុងភៅបានរើឥវ៉ាន់ដើម្បីយកទៅផ្ទះវិញ ។ ដោយឡែកជនសង្ស័យ និងជនរងគ្រោះបាននៅផឹកស៊ីជាមួយគ្នា នៅចំណុចកើតហេតុខាងលើ ក្នុងពេលនោះជនរងគ្រោះមានភាពស្រវឹងខ្លាំង ហើយបាននិយាយឡូឡាតែម្នាក់ឯង ហើយជនសង្ស័យបានទៅឃាត់ជនរងគ្រោះកុំឲ្យ មាត់ឡូឡាទៀត ប៉ុន្តែជនរងគ្រោះមិនស្ដាប់ថែមទាំងនិយាយពាក្យមិនគប្បីទៅលើ ជនសង្ស័យ ភ្លាមនោះជនសង្ស័យខឹងហើយបានយកកែវស្រា គប់ទៅលើជនរងគ្រោះ ចំសៀតថ្កាខាងស្ដាំមួយកែវ បណ្ដាលឲ្យបែកហូរឈាមយ៉ាងខ្លាំង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ក្រ និងបងប្អូននាំយកទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ។ ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះទៅដល់កន្លែងកើតហេតុស្វែងរក ជនសង្ស័យ រួមជាមួយ វត្ថុតាង ។ ករណីនេះប៉ុស្តិ៍និងជំនាញកំពុងបន្តស្រាវជ្រាវ រកជនសង្ស័យនិងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕ប្រភព អគ្គស្នងការនគបាលជាតិ
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments