Home
Home
Home
ព័ត៌មានជាតិ
ស្រវឹងបើកបរ ផាកពិន័យចាប់១លានរៀល ដល់៤លានរៀល
ស្រវឹងបើកបរ ផាកពិន័យចាប់១លានរៀល ដល់៤លានរៀល
March 19, 2020
រាជធានីភ្នំពេញ៖ យោងតាមអនុក្រឹត្យថ្មីចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់មាត្រា១០ថ្មី បង្ហាញថា ត្រូវផាកពិន័យអន្តការណ៍ ចំពោះអ្នកបើកបរយានយន្តក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅដែលត្រូវផាកពិន័យរួមមាន៖ ទឹកប្រាក់ចំនួន១លានរៀលសម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន និងផាក២លានសម្រាប់យានយន្តធុនស្រាល ហើយផាក៤លានរៀលសម្រាប់យានយន្តធុនធ្ងន់។ក្នុងករណីនេះត្រូវបញ្ឈប់មិនឲ្យបន្តដំណើរទៅមុខទៀត ។ មួយវិញទៀតក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់ពីការផាកពិន័យអន្តរការណ៍លើកមុន ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ក្នុងករណីនេះ មន្ត្រីចរាចរណ៍ផ្លូវគោកត្រូវរៀបចំកំណត់ហេតុ បញ្ជួនទៅអយ្យការអមសាលាដំបូង ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments