Home
Home
Home
ព័ត៌មានជាតិ
លោក ពេជ្រ ស្រស់ ថាអ្នកកាប់បំផ្លាញព្រៃឈើ មិនជាប់គុកបែរជាមកជាប់គុក អ្នកការពារព្រៃឈើទៅវិញ
លោក ពេជ្រ ស្រស់ ថាអ្នកកាប់បំផ្លាញព្រៃឈើ មិនជាប់គុកបែរជាមកជាប់គុក អ្នកការពារព្រៃឈើទៅវិញ
March 16, 2020
ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីបានឃើញសារដែលបង្ហោះលើផេកហ្វេសប៊ុក N1M ស្នើឲ្យមានការដោះលែង បរិស្ថានម្នាក់ ដែលអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ហើយពួកគេ បានដើរបញ្ឈប់ការតវ៉ា ស្នើសុំឲ្យតុលាការត្រូវតែដោះលែងសកម្មជនបរិស្ថានរូបនោះ លោកថា អ្នកកាប់បំផ្លាញព្រៃឈើ មិនជាប់គុកបែរជាមកជាប់គុក អ្នកការពារព្រៃឈើទៅវិញ។ លោកពេជ្រ ស្រស់ បានថ្លែងថា ពិចារណាដោះលែងសកម្មជនការពារព្រៃឈើ ដើម្បី ផ្ដល់នូវតម្លាភាពក្នុងសង្គម និង ធានាបានយុត្តិធម៌សង្គមដោយហេតុថាពួកគាត់ទាំងអស់នោះគ្មានសមត្ថភាពឯណាទៅបំផ្លាញផលប្រយោជន៍ជាតិឬបំផ្លាញព្រៃឈើនោះទេ ហើយសូមឲ្យរដ្ឋាភិបាលគួរតែមានវិធានការការពារសកម្មជន ដែលធ្វើកិច្ចការងារការពារព្រៃឈើនៅកម្ពុជា ខ្ញុំស្នើសុំឲ្យក្រសួងបរិស្ថានជួយអន្តរាគមន៍លើកិច្ចការងារនេះផង បើមិនដូច្នោះទេ គឺប្រព័ន្ធយុត្តិធម៌នៅកម្ពុជានឹងអស់ជំនឿពីប្រជាពលរដ្ឋខ្មែរកាន់តែខ្លាំងមិនខានឡើយ ដោយហេតុថា អ្នកកាប់បំផ្លាញព្រៃឈើមិនជាប់គុកបែរជាមកជាប់គុកអ្នកការពារព្រៃឈើទៅវិញ ម្យ៉ាងវិញទៀត ខ្ញុំនឹងចុះទៅឃ្លាំមើលដោយផ្ទាល់អំពីការអនុវត្តន៍ច្បាប់លើសកម្មជនការពារព្រៃឈើ ដែលតុលាការខេត្តក្រចេះកំពុងចាត់ការលើពួកគាត់។ បើតាមផេកហ្វេសប៊ុក N1M បានផ្សាយព័ត៌មានថា មិនមានការដោះលែង មិនបញ្ឈប់ការតវ៉ា ។ តុលាការត្រូវតែដោះលែងសកម្មជនបរិស្ថានដោយឥតលក្ខខណ្ឌ។ សូមបញ្ជាក់ថា ក្រុមសកម្មជនបរិស្ថាន សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថាន ចំនួន២៤ បានរួមគ្នា កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី ការឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងសកម្មជនបរិស្ថានបីរូបទៀត។ បើតាមសេចក្តី ថ្លែងការណ៍រួមបានបញ្ជាក់ថា យើងខ្ញុំជា ក្រុមសកម្មជនបរិស្ថាន សមាគមនិងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការងារលើវិស័យសិទ្ធិមនុស្ស ព្រៃឈើ និងបរិស្ថានសូមធ្វើការថ្កោលទោសចំពោះក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ខូអិលធីឌី (Think Biotech Co., Ltd) ដែលបានប្រើកងកម្លាំងសន្តិសុខ ដោយមិនសមហេតុផលក្នុងការឃាត់ខ្លួនសកម្មជនបរិស្ថាន និងព្រៃឈើចំនួន៤ នាក់ រួមមានលោក អ៊ូច ឡេង ប្រធានអង្គការ ក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី និងលោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, និងលោក មេន ម៉ាត់ សកម្មជនបរិស្ថានដែលត្រូវបានទទួលរងអំពើហិង្សា ពីសំណាក់កម្មករក្រុមហ៊ុននៅក្នុងបរិវេណ និងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុន មុនពេលពួកគេត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ។ លោក អ៊ូច ឡេង ជាសកម្មជនលេចធ្លោ ដែលបានលះបង់ដើម្បីការពារព្រៃឈើប្រទេសកម្ពុជា រហូតទទួលបានពានរង្វាន់ ធំជាងគេក្នុងពិភពលោក។ បែរជាមន្ត្រីអាជ្ញាធរខ្មែរតបស្នងទៅលើគាត់ ដោយការចាប់ខ្លួនគាត់ទៅវិញ។ បច្ចុប្បន្ននេះតាមរយៈដំណឹងចុងក្រោយបានឲ្យដឹងថា លោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ៣នាក់ទៀត នៅបន្តស្ថិតនៅក្នុងការឃាត់ខ្លួន និងសាកសួរនៅឡើយតាំងពីម៉ោង ៩ព្រឹកម្សិលមិញមកម្ល៉េះ៕ អត្ថបទ៖ CEN
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments