Home
Home
Home
សុខភាព
អ្នកជំនាញផ្នែកសុខភាពបានបកស្រាយថាផឹកទឹកសុទ្ធដែលដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមជំងឺច្រើនមុខ
អ្នកជំនាញផ្នែកសុខភាពបានបកស្រាយថាផឹកទឹកសុទ្ធដែលដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមជំងឺច្រើនមុខ
March 03, 2020
ទឹកសុទ្ធដបពេញនិយមបំផុតសម្រាប់ដាក់តាមខ្លួនក្នុងពេលធ្វើដំណើរទីជិតឆ្ងាយ ឬដាក់តាមឡានជាដើម។ ក្នុងករណីយើងទុកទឹកសុទ្ធនៅកន្លែងដែលមានសីតុណ្ហភាពមធ្យមនោះគ្មានបញ្ហាចោទទេ តែប្រសិនជាយើងទុកនៅកន្លែងដែលត្រូវកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរនោះនឹងបញ្ហាច្រើន ។ តាមរយៈគេហទំព័រ www.hellokrupet.com សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា នៅពេលយើងច្រកទឹកក្នុងថង់ប្លាស្ទិច ឬដបជ័រ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះនឹងមានការបំលែងសារធាតុគីមីម្យ៉ាង ដែលគ្រោះថ្នាក់បំផុតចំពោះសុខភាព ។ លោកសាស្ត្រាចារ្យ បានលើកឡើងថា “អូហ៍! អាហ្នឹងគ្រោះថ្នាក់ណាស់ កុំដាក់ទឹកសុទ្ធចោលក្នុងគូទឡាន ឬ កន្លែងដែលត្រូវកម្តៅថ្ងៃឲ្យសោះ ជាតិគីមី ដែលបំលែងចេញពីជ័រ ចូលទៅក្នុងទឹក ពេលយើងញ៉ាំទៅ អាចកើតមហារីកផង ឈឺបេះដូង និងឈឺតម្រងនោម” ។ ដោយសារផលប៉ះពាល់នេះហើយ ទើបនៅប្រទេសជឿនលឿន គេលែងប្រើដបជ័រដើម្បីច្រកទឹកសុទ្ធទៀតហើយ ដោយជំនួសមកវិញនូវដបថ្ម នេះបើតាមលោកវេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់ ៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments