Home
Home
Home
ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីកាណាដាសម្រេច បង្ខាំងខ្លួនឯងក្រោយភរិយារបស់គាត់ឆ្លងជំងឺកូវីដ១៩
នាយករដ្ឋមន្ត្រីកាណាដាសម្រេច បង្ខាំងខ្លួនឯងក្រោយភរិយារបស់គាត់ឆ្លងជំងឺកូវីដ១៩
March 13, 2020
ភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ១២ មីនា លោកស្រី Sophie Grégoire Trudeau អាយុ ៤៤ ឆ្នាំ ថ្មីៗនេះទើបត្រឡប់មកពីចក្រភពអង់គ្លេស និង ចាប់ផ្តើមលេចចេញរោគសញ្ញាស្រដៀងផ្តាសាយ ក្នុងនោះរួមមានទាំងរោគសញ្ញាក្តៅខ្លួន កាលពីយប់ថ្ងៃពុធ។ លោកស្រី Sophie Grégoire Trudeau បច្ចុប្បន្នកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកនៅលំនៅដ្ឋាននាយករដ្ឋមន្ត្រីក្នុងទីក្រុង Ottawa និងកំពុងរង់ចាំលទ្ធផលតេស្តជាច្រើនទៀតរបស់គាត់។ លោក Trudeau ក៏បង្ខាំងខ្លួនឯងនៅដាច់ពីគេផងដែរ និងចំណាយពេលធ្វើការចេញពីផ្ទះរបស់គាត់ “ដើម្បីជាការប្រុងប្រយ័ត្ន”។ មនុស្ស ១១៦ នាក់ក្នុងប្រទេសកាណាដាបានតេស្តវិជ្ជមានកូវីដ១៩៕ ប្រភព៖ Daily Mail
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments