Home
Home
Home
សុខភាព
ក្នុងកាលៈទេសៈនេះ គប្បីទទួលទានអារហារទាំង៥មុខនេះ ដេីម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងបន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ១៩
ក្នុងកាលៈទេសៈនេះ គប្បីទទួលទានអារហារទាំង៥មុខនេះ ដេីម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងបន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ១៩
March 16, 2020
វីរុសCOVID-19 កំពុងមានឥទ្ធិពល និងរាលដាលខ្លាំងនៅជុំវិញពិភពលោក ដោយមានបន្សល់ចំនួនអ្នកឆ្លង និងករណីស្លាប់ជាច្រើនករណី។ ដូចនេះវិធានការការពារ ជាជម្រើសល្អបំផុតមួយ។ ផ្អែកតាមការស្រាវជ្រាវជាច្រើន បានបង្ហាញថាពពួកអាហារមួយចំនួន គួរមានក្នុងរបបអាហារ ដោយសារថាមានសារធាតុជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ១. រមៀត ដោយសាររមៀតសម្បូរដោយ សារធាតុព័ណ៌លឿង (Curcumin) ជួយប្រឆាំងនឹងដំណើររលាក ហើយជាមួយគ្នានេះ ក៏ជួយជមរុញឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងនឹងពពួកបាក់តេរី ដែលចម្លងជំងឺ។ សម្រាប់រមៀត ក៏ជួយប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគផ្តាសាយមានប្រសិទ្ធិភាពផងដែរ។ ២. ខ្ទឹមបារាំង បាត់បង់ 20 គីឡូក្រាមក្នុងមួយខែ។ រូបមន្តនៅទីនេះ ខ្ទឹមបារាំងសម្បូរដោយ សារធាតុស័ង្កសី វីតាមីន C និង B ព្រមទាំងសារធាតុ Selenium និង Sulfur ដែលសុទ្ធសឹងជំរុញ និងពង្រឹងភាពសកម្មរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដោយជួយបន្ថយហានិភ័យ និងប្រឆាំងនឹងមេរោគឆ្លង។ ៣. ស៊ុត ស៊ុតបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ ជាកាតាលីករសំខាន់ ជួយឱ្យប្រព័ន្ធភាពស៊ាំប្រសើរឡើង។ នេះក៏ដោយសារសារធាតុប្រូតេអ៊ីន ខ្លាញ់ល្អ វីតាមីន A និង E ដែលនេះជួយរាងកាយយើង ជាខែលប្រឆាំងនឹងមេរោគឆ្លង បន្ថយអត្រាហានិភ័យនៃការឆ្លង។ ៤. បន្លែស្ពៃខៀវ (Spinach) បន្លែខៀវ Spinach សម្បូរដោយសារធាតុ Beta Carotene និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលនេះជួយបង្កើនសមត្ថភាពប្រឆាំងនឹងមេរោគ របស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ បានយ៉ាងល្អប្រសើរ។ ៥. ខ្ទឹមស ដោយយោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក (WHO) សមាសធាតុក្នុងខ្ទឹមស មានសារធាតុ AntiMicrobial ដែលជាសារធាតុប្រឆាំងនឹងពពួកមេរោគមីក្រុបតូចៗ នឹងជួយឱ្យប្រព័ន្ធភាពស៊ាំមានភាពខ្លាំង។ ដូចនេះការបន្ថែមខ្ទឹមសក្នុងរបបអាហារ ជាការប្រសើរមួយ។ យ៉ាងណាមិញ ពពួកអាហារខាងលើគឺជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ឱ្យមានសមត្ថភាពប្រឆាំងមេរោគ និងដំណើរការបានល្អ បន្ថយហានិភ័យនៃការឆ្លង ប៉ុន្តែពុំមែន អាចព្យាបាលវីរុស COVID-19 នោះទេ។ ប្រភព៖ hello krupet
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments