Home
Home
Home
ចំណេះដឹង
វិធីការពារខ្លួនងាយៗ ដែលនារីគួរតែយល់ដឹងហើយចំនាយលុយតិច
វិធីការពារខ្លួនងាយៗ ដែលនារីគួរតែយល់ដឹងហើយចំនាយលុយតិច
March 03, 2020
សព្វថ្ងៃនេះមានឧក្រិដ្ឋកម្មជាច្រើនបានកើតទៅលើស្ត្រី ជាពិសេសគឺករណី ប្លន់ សម្លាប់ និងរំលោភជាដើម ដែលភាគច្រើនកើតឡើងនៅពេលស្ត្រីនៅម្នាក់ឯង ឬធ្វើដំណើរយប់ព្រលប់ស្ងាត់ជាដើម។ ដូច្នេះដើម្បីការពារសុវត្ថិភាព ស្ត្រីគួរតែចៀសវាងការធ្វើដំណើរទៅណាមកណាម្នាក់ឯង បើមិនដូច្នោះទេគួរតែប្រយ័ត្នប្រយែង និងមានរបស់ការពារខ្លួនដូចជារបងឆក់ ឬស្ព្រាយ៍បាញ់មុខជនសង្ស័យដែលបំពានអ្នកជាដើម។ តែមិនបាច់បារម្ភទេ ប្រសិនជាអ្នកពិបាករកទិញរបស់ទាំងនេះ ថ្ងៃនេះយើងខ្ញុំនឹងណែនាំពិវិធីធ្វើស្ព្រាយ៍បាញ់ការពារខ្លួនដោយវិធីងាយៗដូចខាងក្រោម ៖ # របស់ដែលត្រូវការ -ម្ទេសស្រស់ៗ (ត្រូវរកម្ទេសដែលកាន់តែហឹរគឺកាន់តែល្អ) -ដបស្ព្រាយ៍បាញ់តូបល្មម ដែលងាយដាក់ជាប់ខ្លួន -ទឹកស្អាត (កាន់តែមានប្រសិទ្ធភាពអាចប្រើទឹកក្តៅ) ការអនុវត្ត -ហាន់ម្ទេសជាចំនិតតូចៗ រួចយកទៅច្រកក្នុងដបស្ព្រាយ៍ ដោយលាយជាមួយទឹក(ទឹកក្តៅក៏បាន) ហើយក្រឡុកឱ្យសព្វចូលគ្នាទុកប្រើការជាការស្រេច តែអ្នកក៨អាចលាយនឹងម្សៅម្រេចបន្ថែមទៀតក៏បានដើម្បីឱ្យកាន់តែក្រហាយឡើង និងមានប្រសិទ្ធភាពខ្ពស់។ -អ្នកអាចយកទឹកស្ព្រាយ៍នេះជាប់តាមខ្លួន និងកាបូប ទុកប្រើប្រាស់បានរាល់ពេលចេញក្រៅ។ ដោយទឹកនេះអាចទុកប្រើប្រាស់បានរយៈពេល ២អាទិត្យទើបអស់ប្រសិទ្ធភាព។ -ពេលជួបជនសង្ស័យដែលចង់បំពានអ្នក គ្រាន់តែទាញស្ព្រាយ៍នេះបាញ់ឱ្យចំមុខ ឬភ្នែកជនសង្ស័យ ជននោះនឹងក្តៅក្រហក្រហាយភ្នែក ដែលជាឱកាសអាចឱ្យអ្នករត់គេចខ្លួន ឬស្វែងរកជំនួយបាន៕
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments