Home
Home
Home
ព័ត៌មានជាតិ
ទេីបចាប់បានចាហួយដូងវៀតណាម មាក “ថាញ់ប៊ីញ” ធ្វេីពីកៅស៊ូ និងមេស្ក ដែលធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព
ទេីបចាប់បានចាហួយដូងវៀតណាម មាក “ថាញ់ប៊ីញ” ធ្វេីពីកៅស៊ូ និងមេស្ក ដែលធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព
March 13, 2020
កំពង់ធំ ៖ ចាហួយដូងម៉ាក (THANH BINH) ចំនួន១៨កេស ត្រូវបានកម្លាំងចម្រុះសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកំពង់ធំ ធ្វើការដកហូតពីអាជីវករកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ប្រតិបត្តិការនេះ ធ្វើឡើង ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលចុះអនុវត្តផ្ទាល់ដោយ លោក ដួង សារ៉ន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ លោក លៀង សុភា ប្រធានកាំកុងត្រូលសាខាខេត្តកំពង់ធំ បានលើកឡើងថា ចាហួយដូងម៉ាក (THANH BINH) ជាផលិតផលរបស់ប្រទេសវៀតណាម គឺជាទំនិញហាមឃាត់ នាំចូល និងចរាចរណ៍នៅលើទីផ្សារ ព្រោះទំនិញនេះ ផ្សំឡើងពីសារធាតុកៅស៊ូ លាយជាមួយមេស្ករ ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ជាពិសេសកុមារ។ លោកបន្តថា ចាហួយដូងម៉ាក (THANH BINH) លែងមានវត្តមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អស់រយៈពេលជិត១ឆ្នាំមកហើយ។ ដោយឡែក ក្នុងប្រតិបត្តិការនេះ ដំបូងប្រទះឃើញចំនួន៣កេស នៅផ្សារឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បន្ទាប់មក បន្តនីតិវិធីធ្វើកិច្ចសន្យា បញ្ឈប់ការលក់ដូរ និងធ្វើការស៊ើបសួរបន្ថែមរកទីតាំងចែកចាយ (ដេប៉ូ) ព្រមទាំងសុំគោលការណ៍ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះឆែកឆេរដេប៉ូចែកចាយលក់ដុំមួយកន្លែង ដែលមានម្ចាស់ ឈ្មោះ លោក សេង ហ៊ុន និង លោកស្រី គុយ គីមហួយ មានទីតាំងនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ តាមរយៈការចែកចាយនូវទំនិញហាមឃាត់របស់ម្ចាស់ដេប៉ូរូបនេះ លោក ដួង សារ៉ន បញ្ជាក់ថា អយ្យការសាលាដំបូងខេត្តកំពង់ធំ នឹងសាកសួរបន្ថែមលើជនសង្ស័យ ព្រមទាំងបន្តនីតិវិធីច្បាប់ ចំពោះម្ចាស់ដេប៉ូនេះបន្ត ដូចមានចែងក្នុងមាត្រា២៧ នៃច្បាប់ ស្តីអំពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដែលធ្វើការផ្តោតសំខាន់លើកិច្ចការពារអ្នកប្រើប្រាស់ជាចម្បង។ ក្នុងប្រតិបត្តិការនេះដែរ កាំកុងត្រូលសាខាខេត្តកំពង់ធំ បានធ្វើការដកហូតទឹកសុទ្ធ ដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ ទឹកសុទ្ធគ្មានការអនុញ្ញាតច្បាប់ ចំណុះ៥០០ml ចំនួន៦ម៉ាក ដែលមានចំនួនសរុប ១.១២១យួរ ស្មើ១៣.៤៥២ដប ដឹកជញ្ជូនមករក្សាទុក រង់ចាំកម្ទេចចោល។ នេះ គឺជាកិច្ចការព្រមានដំបូងដល់ម្ចាស់សិប្បកម្មទាំងអស់នេះ ប្រសិនបើក្រោយពីការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនេះ មិនធ្វើការកែប្រែតាមស្តង់ដារ នឹងឈានទៅដល់បិទទីតាំងសិប្បកម្មតែម្ដង៕ អត្ថបទ៖ កម្ពុជាថ្មី
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments