Home
Home
Home
ព័ត៌មានអន្តរជាតិ
កន្លែងទុកដោយលែកអ្នកដែលសង្ស័យមានវីរុសCOVID-19 រយៈពេល១៤ថ្ងៃនៅថៃ
កន្លែងទុកដោយលែកអ្នកដែលសង្ស័យមានវីរុសCOVID-19 រយៈពេល១៤ថ្ងៃនៅថៃ
March 11, 2020
យោងតាមការបង្ហោះវីដេអូ និងរូបភាព នៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញ ពីកន្លែងសម្រាប់ដាក់មនុស្សដាច់ពីគេ ១៤ថ្ងៃ នៅក្នុងខេត្ត Buriram ប្រទេសថៃ ដោយអ្នកទាំងនោះត្រូវរស់នៅក្នុងតង់ គ្មានម៉ាស៊ីនត្រជាក់, ខ័ណ្ឌដាច់ដោយឡែកពីគ្នាដោយប្រើរបងដែក និង ញ៉ាំបាយប្រអប់ដែលគេយកឲ្យ។ អ្នកបង្ហោះវីដេអូ និងរូបភាព មានឈ្មោះ Kanokwan Phuchada បាននិយាយថា វាមិនមែនជាកន្លែងសម្រាប់ច្រកគ្រោះមហន្តរាយធម្មជាតិទេ។ គណនីឈ្មោះ Phuchada នេះបានបន្ថែមទៀតថា វាជាកន្លែងសម្រាប់ដាក់មនុស្សឲ្យនៅដាច់ដោយឡែកពីគេ រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានរកវីរុសកូរ៉ូណា នៅក្នុងខេត្ត Buriram សម្រាប់ពលករថៃគ្មានឯកសារ ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញ។ អ្នកប្រើហ្វេសប៊ុកដដែលខាងលើ ក៏បាននិយាយទៀតថា “តើយើងអាចរស់នៅទីនេះរយៈពេល ២ សប្តាហ៍យ៉ាងដូចម្តេច? ខ្ញុំប្រាកដជាស្លាប់ហើយ។ មិនបាច់ត្រូវការបន្ទប់ល្អពេកទេ ប៉ុន្តែវាក៏មិនគួរបែបនេះដែរ”។ ជាមួយគ្នានេះ ពលករម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេរស់នៅក្នុងកន្លែងសើម និងចង្អៀតបែបនេះ គឺមិនអាចទទួលយកបានឡើយ។ គួរឲ្យដឹងថា កន្លែងសម្រាប់ដាក់មនុស្សដាច់ពីគេខាងលើ គឺជាពហុកីឡដ្ឋាន Chang International Circuit Stadium។ ទោះជាយ៉ាងណា ក្រោយមកអភិបាលខេត្ត Buriram ក៏បានសុំអភ័យទោសចំពោះបញ្ហានេះដែរ។ លោកបាននិយាយថា មន្រ្តីមានពេលតិចសម្រាប់រៀបចំ មុនពេលពួកគេមកដល់៕ប្រភព Sabay
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments