យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកក៏ដូចជារដ្ឋាភិបាលនិងរដ្ឋក្នុងតំបន់បានបញ្ជាក់ថាមានករណីឆ្លងវីរុស Covid-19 ចំនួន ១០២ ករណីនៅក្នុងសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំងអស់មានករណីចំនួន ៤៨ ជាពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសចិន។
ដោយឡែកករណីចំនួន ៥៤ មាននៅក្នុងរដ្ឋនិងក្រុងចំនួន ១១ នេះយោងតាមរបាយការណ៍សរុបរបស់ CNN Health
នៃសហរដ្ឋអាមេរិកដែលត្រូវបានរកឃើញនិងធ្វើតេស្តតាមរយៈប្រព័ន្ធសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក។ តួរលេខនេះនាំឲ្យអ្នកឆ្លងវីរុសសរុបមានដល់ ១០២ ករណី។
ខាងក្រោមនេះគឺជាលទ្ធផលធ្វើតេស្តវិជ្ជថ្មីមាននៅតាមបណ្ដារដ្ឋក្នុងសហរដ្ឋអាមេរិក៖
រដ្ឋ Wisconsin ១ នាក់
រដ្ឋ Arizona ១នាក់
រដ្ឋ California ២០ នាក់
រដ្ឋ Florida ២ នាក់
រដ្ឋ Illinois ៤ នាក់
រដ្ឋ Massachusetts ១ នាក់
ក្រុង New York ១ នាក់
រដ្ឋ Oregon ៣ នាក់
រដ្ឋ Rhode Island ២ នាក់
រដ្ឋធានី Washington state ១៨ នាក់ មានអ្នកស្លាប់ ៦ នាក់៕
0 Comments