Home
Home
Home
ព័ត៌មានជាតិ
លើកដំបូងគ្រូពេទ្យខ្មែរច្រើននាក់ ចាប់ផ្ដើមរៀនប្រើឯកសណ្ឋាន ដេីម្បីត្រៀមប្រយុទ្ធវីរុស Covid-19
លើកដំបូងគ្រូពេទ្យខ្មែរច្រើននាក់ ចាប់ផ្ដើមរៀនប្រើឯកសណ្ឋាន ដេីម្បីត្រៀមប្រយុទ្ធវីរុស Covid-19
March 06, 2020
នេះអាចចាត់ទុកថាជារូបភាពដំបូងហើយនៅប្រទេសកម្ពុជា ដែលមានគ្រូពេទ្យជាច្រើននាក់ចាប់ផ្ដើមស្លៀកឯកសណ្ឋានការពារវីរុស Covid-19 ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរីករាលដាលស្ទើរពាសពេញពិភពលោក។ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តបាត់ដំបង បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យរបស់ខ្លួនជាច្រើននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវីរុស Covid-19 ។ ក្នុងនោះគ្រូពេទ្យគ្រប់រូបតម្រូវឱ្យស្លៀកឯកសណ្ឋានការពារ ជាមួយនឹងការហ្វឹកហាត់ប្រើសម្ភារផ្សេងៗទៀត ។ នេះជាការបណ្ដុះបណ្ដាលទ្រង់ទ្រាយធំមួយនៃមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹង Covid-19 ៕ អត្ថបទ៖ ប្រជាប្រិយ
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments