Home
Home
Home
ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ អត្រាកើនឡើងវិញ មិនធ្លាប់មានចំនួននៃការឆ្លង COVID-19 សរុបបានកើនឡើងដល់ ៧,៧៧៥ករណី និងអ្នកជំងឺដែលបានស្លាប់កើនដល់ចំនួន ៦០នាក់
កូរ៉េខាងត្បូង៖ អត្រាកើនឡើងវិញ មិនធ្លាប់មានចំនួននៃការឆ្លង COVID-19 សរុបបានកើនឡើងដល់ ៧,៧៧៥ករណី និងអ្នកជំងឺដែលបានស្លាប់កើនដល់ចំនួន ៦០នាក់
March 11, 2020
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីអត្រាកើនឡើងវិញ មិនធ្លាប់មានក្នុងរយៈ ០៥ថ្ងៃមកនេះទៅលើចំនួនករណីឆ្លងថ្មីៗនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ដែលបានធ្វើឲ្យប៉ះពាល់ដល់ក្តីសង្ឃឹមក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។ សម្រាប់តួលេខាដែលត្រូវបានបញ្ចេញដោយអាជ្ញាធរកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ចំនួននៃការឆ្លង COVID-19 សរុបបានកើនឡើងដល់ ៧,៧៧៥ករណី និងអ្នកជំងឺដែលបានស្លាប់កើនដល់ចំនួន ៦០នាក់។ ការកើនឡើងនៃចំនួនករណីឆ្លង គឺក្រោយពីពេលតួលេខអ្នកឆ្លងថ្មីៗ ២៤២នាក់ទៀតត្រូវបានបូកបញ្ចូល ខណៈអ្នកជំងឺ ០៦នាក់បន្ថែមទៀតដែរបានស្លាប់។ គួរបញ្ជាក់ថា កាលពីអំឡុងពេល ០៥ថ្ងៃមុន កូរ៉េខាងត្បូងបានមើលឃើញអត្រាធ្លាក់ចុះ នៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រទេសអាស៊ីបូព៌ាមួយនេះ មានក្តីសង្ឃឹមនៅក្នុងការទប់ស្កាត់វីរុសនេះបាន។ ជារៀងរាល់ថ្ងៃកូរ៉េខាងត្បូង តែងតែធ្វើសេចក្តីរាយការណ៍ អំពីករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ចំនួនពីរលើក គឺម្តងនៅពេលព្រឹក និងម្តងទៀតនៅពេលល្ងាច។ សម្រាប់តំបន់នៅតែកំពុងទទួលរងគ្រោះខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) ដែលមានព្រះវិហារគ្រិស្តសាសនាមួយឈ្មោះ ស៊ីនជុនជី (Shincheonji) ជាប្រភពចម្លង និងខេត្តគ្យុងសាងខាងជើង ដែលស្ថិតនៅជាប់ទីក្រុងមួយនេះដែរ។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងសេអ៊ូល និងរ៉ាប់រងករណីឆ្លងវីរុសរហូតដល់ ៩០% នៅទូទាំងប្រទេសកូរ៉េខាងត្បូង៕ប្រភព Freshnews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments