Home
Home
Home
ព័ត៌មានអន្តរជាតិ
ដុកទ័រធំម្នាក់ទៀតនៅមន្ទីរពេទ្យក្រុងអ៊ូហាន បានស្លាប់ដោយឆ្លងវីរុស Covid-19 ពីអ្នកជំងឺ
ដុកទ័រធំម្នាក់ទៀតនៅមន្ទីរពេទ្យក្រុងអ៊ូហាន បានស្លាប់ដោយឆ្លងវីរុស Covid-19 ពីអ្នកជំងឺ
March 09, 2020
យោងតាមព័ត៌មានចិន People’s Daily បានឱ្យដឹងថាលោក Zhu Heping ជាវេជ្ជបណ្ឌិតមកពីផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យកណ្ដាលអ៊ូហាន បានទទួលមរណភាពដោយសារជំងឺរលាកសួតថ្មី COVID-19 ។ គួររំលឹកថា លោក Zhu គឺជាមិត្តរួមការងាររបស់វេជ្ជបណ្ឌិត Li Wenliangដែលត្រូវបានគេចាត់ទុកថាជាអ្នកលាតត្រដាងនូវព័ត៌មានអំពីការផ្ទុះវីរុសនេះមុនគេ ហើយបានស្លាប់ដោយសារការឆ្លងមេរោគCovid 19។ លោកវេជ្ជបណ្ឌិត Zhu មានអាយុ ៦៧ឆ្នាំ ជាអ្នកជំនាញដែលត្រូវបានគេអញ្ជើញឱ្យចូលធ្វើការវិញបន្ទាប់ពីគាត់បានចូលនិវត្តន៍។ យោងទៅតាមសារព័ត៌មានបានដកស្រង់សំដីមិត្តរួមការងារនិងអ្នកស្គាល់គ្នាខ្លះថាលោក Zhu ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានចិត្តល្អ។ របាយការណ៍បាននិយាយថា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅពាក់កណ្ដាលខែកុម្ភៈ បន្ទាប់ពីគាត់បានឆ្លងមេរោគ COVID-19 ហើយគាត់បានស្លា ប់ដោយសារជំងឺនេះនៅព្រឹកថ្ងៃច័ន្ទ។ វេជ្ជបណ្ឌិតពីរនាក់មកពីមន្ទីរពេទ្យកណ្ដាលអ៊ូហាននិងមន្ទីរពេទ្យតុងជីក្នុងខេត្តហ៊ូប៉ីភាគកណ្ដាលប្រទេសចិនបានបញ្ជាក់ពីព័ត៌មាននេះជាមួយកាសែត Global Times។ គួររំលឹកដែរថា លោក Zhu គឺជាវេជ្ជបណ្ឌិតទីបីមកពីផ្នែកជំងឺភ្នែកនៃមន្ទីរពេទ្យកណ្ដាលអ៊ូហាន ដែលបានស្លាប់ដោយសារជំងឺនេះបន្ទាប់ពីលោក Li ដែលបានទទួលមរណភាពនៅថ្ងៃទី ៧ ខែកុម្ភៈ និងមិត្តរួមការងាររបស់គាត់ឈ្មោះ Mei Zhongming អាយុ ៥៧ ឆ្នាំជាគ្រូពេទ្យភ្នែកផ្សេងទៀត បានស្លា ប់កាលពីថ្ងៃអង្គារដូចគ្នា។ ចំណែ កវេជ្ជបណ្ឌិតម្នាក់ទៀតមកពីផ្នែកវះកាត់ក្រពេញទីរ៉ូអ៊ីតនិងវះកាត់សុដន់ ឈ្មោះ Jiang Xueqing អាយុ ៥៥ ឆ្នាំក៏បានស្លា ប់ដោយសារជំងឺ នេះដែរ កាលពីថ្ងៃទី ១ ខែមីនា។ គួរបញ្ជាក់ថាបុគ្គលិកពេទ្យជាង ៣០០០ នាក់នៅខេត្តហ៊ូប៉ីភាគកណ្ដាលនៃប្រទេសចិន បានឆ្លងជំងឺនេះចាប់តាំងពីការផ្ទុះឡើងដែលក្នុងនោះ ៤០% បានកើតឡើងនៅក្នុងមន្ទីរពេទ្យនិង ៦០% នៅក្នុងសហគមន៍។ នេះបើយោងតាមទិន្នន័យផ្លូវការកាលពីថ្ងៃសុក្រ ៕ អត្ថបទ៖ កម្ពុជាថ្មី
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments