Home
Home
Home
ព័ត៌មានជាតិ
បុរសម្នាក់ប្រេីថ្នាំសម្រកទម្ងន់ប្រភេទFiberច្រេីនពេក ក្អួតចេញឈាមទាំងថ្លុករហូតដាច់ខ្យល់ស្លាប់មុខផ្ទះ
បុរសម្នាក់ប្រេីថ្នាំសម្រកទម្ងន់ប្រភេទFiberច្រេីនពេក ក្អួតចេញឈាមទាំងថ្លុករហូតដាច់ខ្យល់ស្លាប់មុខផ្ទះ
March 09, 2020
ភ្នំពេញ៖ បុរសម្នាក់មានជំងឺទឹកនោមផ្អែម និងមាឌធំ ដោយចង់ស្រកទំងន់ ខ្វៈការប្រឹក្សាពីក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិត បានសម្រេចចិត្តប្រើផលិតផលសម្រកទង្ងន់ ក៏ប្រតិកម្ម បណ្តាលអោយមានក្អួត និងធ្លាក់ឈាម ដួលសន្លប់បាត់បង់ស្មារតី ជួយអន្តរាគមន៍មិនទាន់ ក៏បានដាច់ខ្យល់ស្លាប់នៅមុខទ្វារផ្ទះរបស់ខ្លួនក្នុងបុរី រុងរឿង។ នេះបើតាមការអោយដឹងពីក្រុមគ្រួសារជនរងគ្រោះ ។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីវេលា ម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០ នៅចំនុចផ្ទះលេខ B5 បុរី រុងរឿង ក្នុងភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បើតាមសំដីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ បុរសខាងលើ មានឈ្មោះម៉ុន សុធារិទ្ធិ អាយុ៣៨ឆ្នាំ មានលំនៅ ភូមិបឹងអង្កាញ់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកស្នាក់នៅផ្ទះម្តាយកន្លែងកើតហេតុ។ គាត់បានប្រើផលិតផលសម្រកទំងន់ម៉ាក ហ្វាយប័រ។ ប្រភពព័ត៍មានបានអោយដឹងថា៖ នៅមុនពេលកើតហេតុ បុរសរូបនោះ បាននៅផ្ទះតែម្នាក់ឯង ។ ដោយឡែកម្តាយទៅពិសារបាយនៅខាងក្រៅ ។ ខណៈនោះ បុរសនេះមានអាការៈមិនស្រួល ដោយមានករណីក្អួតចង្អោរ នៅក្នុងបន្ទប់ទឹក និងបានដើរចេញមកមាត់ទ្វារ ក៏នៅក្អួតបន្តទៀក៏អស់កម្លាំងដួលបណ្តាលអោយស្លាប់តែម្តង នឹងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។ លោក ម៉េង សារ៉ាត់ មេប៉ុស្តិ៍នគរបាលព្រែកលៀប បានអោយដឹងថា៖ ជនរងគ្រោះគាត់ មានជម្ងឺរលាកសន្លាក់ រលាកធ្លាយក្រពៈ ច្រើនមុខផង ទើបបណ្តាលអោយជួបរឿងអកុសលបែបនេះ។ ដោយឡែកលោក អធិការនគរបាលខណ្ឌជ្រោយចង្វា មិនអាចទាក់ទងបានទេ នៅល្ងាចថ្ងៃទី៩ ខែមីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប្រភពព័ត៌មានពីក្រុមគ្រួសារ និងឪពុកបានអោយដឹងថា៖ កន្លង បុរសរូបនោះ ជាមនុស្សធាត់មាឌធំ និងមានជំងឺទឹកនោមផ្អែម ។នៅពេលថ្មីនេះដោយសាតែចង់ស្គមទើបកូនរបស់គាត់បានទិញផលិតផលសម្រកទង្ងន់ ម៉ាកហ្វាប័រ ហើយក៏បានស្រកដូចបំណងមែន តែមិនដឹងថា ឈានដល់គ្រោះថ្នាក់កើតឡើងនៅ ថ្ងៃនេះ។ សមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុជនរងគ្រោះដាច់ខ្យល់ស្លាប់បណ្តាលមកពីមូលហេតុ អាការៈអីពិតប្រាកដនៅឡើយទេ។ ខណៈកំពុងធ្វើកោសល្យវិច្ឆ័យតាមជំនាញ។ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងក្នុងកិច្ចសំភាសន៍ដោយផ្ទាល់ជាមួយ«ទទក»កន្លងទៅថ្លែងថា៖ ផលិតផលលក់តាម Online មានចំនួន៨០%ជាផលិតផលក្លែងក្លាយ លោកអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ ខណៈជំនាញកំពុងតម្រូវអោយគាត់បង់ពន្ធ សុំច្បាប់អោយបានត្រឹមត្រូវ៕ អត្ថបទ៖ នគរវត្ត
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments