Home
Home
Home
ព័ត៌មានអន្តរជាតិ
កំពុងវិលមុខជាមួយកូវីដ១៩ដោះស្រាយមិនទាន់ចេញផង ពេលនេះហ្វីលីពីនផ្ទុះជំងឺផ្ដាសាយបក្សី H5N6 សម្លាប់ក្រួចអស់ជាង១២០០០ក្បាល
កំពុងវិលមុខជាមួយកូវីដ១៩ដោះស្រាយមិនទាន់ចេញផង ពេលនេះហ្វីលីពីនផ្ទុះជំងឺផ្ដាសាយបក្សី H5N6 សម្លាប់ក្រួចអស់ជាង១២០០០ក្បាល
March 16, 2020
ហ្វីលីពីន៖ អាជ្ញាធរ បានរកឃើញការផ្ទុះឡើងនៃវីរុសផ្ដាសាយបក្សី ប្រភេទ H5N6 នៅខេត្តភាគខាងជើង ប្រទេសហ្វីលីពីន ចេញពីកសិដ្ឋានមួយកន្លែង។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ។ លោករដ្ឋមន្ត្រីកសិកម្ម William Dar បានឱ្យដឹងថា វីរុសផ្ដាសាយបក្សី ត្រូវបានរកឃើញនៅខេត្ត Nueva Ecija ក្នុងកសិដ្ឋានចិញ្ចឹមសត្វក្រួចមួយកន្លែង ដែលបានសម្លាប់សត្វក្រួចប្រហែល ១៥០០ក្បាល។ ជាលទ្ធផល អាជ្ញាធរ បានធ្វើការសម្លាប់សត្វក្រួចចំនួនសរុប ១២០០០ ក្បាល និងកប់ចោល ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺផ្ដាសាយបក្សីដែលបានផ្ទុះឡើងនេះ។ លោករដ្ឋមន្ត្រីបានអះអាងថា តំបន់ក្នុងកាំរង្វង់ ៧គីឡូម៉ែត្រ ពីកសិដ្ឋានខាងលើ ត្រូវបានចាត់វិធានការទប់ស្កាត់។ អាជ្ញាធរ បានដំឡើងកុងត្រូលត្រួតពិនិត្យ ការចល័តសត្វបក្សី ចេញចូលក្នុងតំបន់ខាងលើផងដែរ។ អ្នកនាំពាក្យក្រសួងកសិកម្មហ្វីលីពីន Arlene Vytiaco បានឱ្យដឹងថា មិនទាន់មានការឆ្លងវីរុសផ្ដាសាយបក្សីមកលើមនុស្សនោះទេ៕ អត្ថបទ៖ clicknews
Post a Comment
0 Comments
Wikipedia
Search results
Popular Posts
លឺតែសម្ដេចស្រែកឱ្យបិទ មិនឃេីញអាជ្ញាធរទៅបិទ ពលរដ្ឋទ្រាំមិនបានលេីកគ្នាទៅកំទេចផ្ទះបេីកទូរហ្គេមខ្លួនឯង ព្រោះសំបូរចោរលួចប្លន់ និងគ្រឿងញៀនច្រេីន
March 16, 2020
កូនប្រុសអាយុ១២ឆ្នាំលេងអាវុធកែច្នៃ រាលកៃត្រូវម្តាយបង្កើតស្លាប់ភ្លាមៗ
March 17, 2020
Featured Post
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងសាធារណៈ ក្នុងរាជធានី
Unknown
October 21, 2019
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេ…
0 Comments